អ៊ីរ៉ាក់ៈ អ៊ីរ៉ាក់បានព្យួរក អ្នកទោស Sunni Muslim ២០នាក់ ដោយចោទថាបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារប្រដាប់អាវុធ ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៦។
ប្រព័ន្ធផ្សាព្វផ្សាយរបស់រដ្ឋបានឲ្យដឹងថា អ្នកទោសមួយក្រុមនេះត្រូវបានគេប្រហារជីវិតកាលពីថ្ងៃអង្គារ ដើម្បីទទួលខុសត្រូវចំពោះការសម្លាប់ស្ត្រី និងកុមារចន្លោះ ឆ្នាំ២០០៩ ដល់ ២០១១។
គួរបញ្ជាក់ថា បើយោងតាមអង្គការលើកលែងទោសអន្តរជាតិឲបានឲ្យដឹងថា ប្រទេសអីរ៉ាក់ បានប្រហារជីវិតមនុស្ស៩៧៧នាក់នៅឆ្នាំមុន ។
ជុំវិញរឿងនេះដែរ ក្រុមសិទ្ធមនុស្សបានរិះគន់ចំពោះការប្រហារជីវិតចុងក្រោយបំផុតរបស់អ៊ីរ៉ាក់ ថា ជាការកាត់សេចក្តីអយុត្តិធម៌ ។
ទន្ទឹមនឹងនេះ ក្រុមអង្គការយុទ្ធនការអន្តរជាតិដើម្បីការពារសិទ្ធមនុស្សរបស់អ៊ីរ៉ាក់មានទីតាំងនៅក្នុងអាមេរិក និយាយថា ម្នាក់នៅក្នុងចំណោមអ្នកទោសដែលត្រូវបានគេព្យួរក ឈ្មោះ Shahram Ahmadi ហើយថា រឿងក្តីរបស់គេសុទ្ធតែត្រូវបង្ខំឲ្យសារភាព។
អង្គការមួយនេះបាននិយាយថា គ្មានសមាជិតណារម្នាក់របស់ពួកគេត្រូវបានអនុញ្ញាតិឲ្យទៅសួរសុខទុក្ខ មុនពេលពួកគេត្រូវព្យួរកឡើយ។
អគ្គរាជអាជ្ញា លោក Mohammad Javad Montazeri បានប្រាប់ទូរទស្សន៍អ៊ីរ៉ាក់ថា អ្នកទោសទាំងនោះមកពីតំបន់ ឃឺដ របស់ពួកជ្រុលនិយម Tawhid និង Jihad ។
សូមបញ្ជាក់ថា បើតាមអង្គការយុទ្ធនការអន្តរជាតិដើម្បីការពារសិទ្ធមនុស្សបានឲ្យដឹងថា កាលពីឆ្នាំមុន ប្រទេសអ៊ីសគឺជាប្រទេសទី២នៅលើពិភពលោកដែលបានប្រហារជីវិមនុស្សច្រើនជាងគេ បន្ទាប់ពីប្រទសចិន ដែលបានប្រហារជីវិតមនុស្សអស់ ១០០០នាក់៕
មតិយោបល់