ឧត្តរមានជ័យ៖ មានការបង្កការភ្ញាក់ផ្អើល ដោយសារយុវជម្នាក់កើតខ្យល់គរស្លាប់ នៅក្នុងដេប៉ូស្រាបៀរ អាន់ឆើ (Anchor) នៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នគរបាលស្រុក បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ថា វី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំរិទ្ធ ឃុំឈើទាល់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ បច្ចុប្បន្ន ស្នាក់នៅភូមិឃុំកើតហេតុខាងលើ មុខរបរជាបុគ្គលិកដេប៉ូស្រាបៀអាន់ឆើ (Anchor) ។ នគរបាល បានបន្តទៀតថា ករណីនេះ កម្លាំងនគរបាលជំនាញ បានចុះទៅពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ពិតមែន។
សាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់