ចិន: ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ព្យុះទីហ្វុង Nida បានបង្ខំជម្លៀសមនុស្សកើនឡើងដល់ជាង ៧.០០០នាក់នៅក្នុងខេត្ត Guizhou ភាគនិរតីរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី០៤ សីហា ឆ្នាំ២០១៦នេះ។
សរុបមក ព្យុះទីហ្វុងបានធ្វើឱ្យប៉ះពាល់ដល់ ២៦.១៤១នាក់ នៅក្នុងតំបន់ទាំង ១២។ សរុបចំនួន ៧.០០៦នាក់ បានផ្លាស់ទីលំនៅពេលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍នេះ។
ព្យុះទីហ្វុងនេះបានរងការខូចខាតផលដំណាំ ១.១៩០ហិកតានិងបំផ្លាញផ្ទះ ៣៩១ខ្នង និងព្រមទាំងខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ ១៧,៩៤លានយ័ន ស្មើនឹង២,៧ លានដុល្លារសហរដ្ឋអាមេរិក នេះបើយោងតាមក្រសួងកិច្ចការស៊ីវិលក្នុងស្រុក។ រដ្ឋាភិបាលក្នុងតំបន់បានបញ្ជូនជំនួយសង្គ្រោះបន្ទាន់ទៅតំបន់ដែលរងផលប៉ះពាល់នេះ៕
មតិយោបល់