ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ដោយសារខឹងប្រពន្ធ សម្រេចចិត្តដុតផ្ទះខ្លួនឯងចោលនៅ ស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ: សមត្ថកិច្ចបាននិយាយថា បុរសម្នាក់ ឈ្មោះ ឈឿន បានដុតផ្ទះខ្លួនឯង ដោយសារខឹងប្រពន្ធមិននៅផ្ទះ ក្រោយពីរូបគេ បានប្រើហឹង្សាលើប្រពន្ធនិងកូន។ តែទោះជាបែបណាក្នុងករណីអគ្គិភ័យនេះ ឈ្មោះឈន់ ឈឿន ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំផងដែរ ។
សូមបញ្ជាក់ថា ក្រោយមានទំនាស់ជាមួយប្រពន្ធ បន្ទាប់ពីប្រពន្ធមិននៅផ្ទះ ប្តីក៍កើតការក្តៅក្រហាយ រហូតសម្រេចចិត្តដុតផ្ទះខ្លួនឯងចោល កាលពីម៉ោង ជាង៧យប់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៦ នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
សមត្ថកិច្ចថា ក្នុងហេតុការណ៍នេះ ធ្វើឲ្យមានការខូចខាត ផ្ទះឈើ០១ខ្នង ប្រក់ក្បឿង ទំហំ៧ម៉×៨ម៉ បង្ករដោយ

ម្ចាស់ផ្ទះឈ្មោះ ឈន់ ឈឿន អាយុ ៣៧ឆ្នាំ ប្តី ក្រោយពីឈ្លោះជាមួយប្រពន្ធឈ្មោះញ ស៊ីណា អាយុ៣៥ឆ្នាំ និងមានកូនក្នុងបន្ទុក៤នាក់។

  
  

  
  
  
  

មតិយោបល់