ឥណ្ឌា: ក្រុមអ្នកជួយសង្គ្រោះបានស្រង់សាកសពចំនួន ២០នាក់ចេញពីទន្លេ Savitri ក្នុងអំឡុងពេលដួលរលំបាក់ស្ពាន Mahad នៅរដ្ឋ Maharashtra ក្នុងប្រទេសឥណ្ឌា ដោយឡែកក្រុមជួយសង្គ្រោះកំពុងតែស្វែងរកជនរងគ្រោះផ្សេងទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៥ សីហា ឆ្នាំ២០១៦នេះ។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់វិទ្យុឥណ្ឌា បានដកស្រង់សម្តីរបស់អាជ្ញាធរបាននិយាយថា យ៉ាងហោច ណាស់ មនុស្ស ៤២នាក់ បានបាត់ខ្លួនក្នុងសោកនាដកម្មនេះនិងត្រូវបានបារម្ភថា ស្លាប់ទាំងអស់។ ជនរងគ្រោះនៅក្នុងរថយន្តពេលដែលធ្វើដំណើរឆ្លងស្ពាននេះ ក៏បានដួលរលំបាក់នៅ ក្នុងស្រុក Raigadh ប្រហែល ៦៣គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងបុមបៃ ក្នុងរដ្ឋធានីនៃរដ្ឋ Maharashtra។
នាយករដ្ឋមន្ត្រីលោក Devendra Fadnavis បានប្រកាសពីការស៊ើបអង្កេតរបស់តុលាការ នៅក្នុងសោក នាដកម្មនេះ និងប្រកាសផ្តល់ជំនួយសង្គ្រោះនូវចំនួនទឹកប្រាក់ដល់ជនរងគ្រោះក្នុងម្នាក់ ៧.៤៨២ដុល្លារ អាមេរិកដល់គ្រួសារ ដែលបានបាត់បង់សមាជិករបស់ខ្លួន នៅក្នុងគ្រោះមហន្តរាយនេះ៕
មតិយោបល់