ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភ្លៀងធ្លាក់ខ្លាំង កំពុងជន់លិចនៅខេត្តភាគខាងជើងប្រទេសវៀតណាម

វៀតណាមៈ មជ្ឈមណ្ឌលព្យាករណ៍បាតុភូតធម្មជាតិ បាននិយាយថា ភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងផ្គររន្ទះ បានបណ្ដាឲ្យជន់លិច នៅតំបន់ Tonkin និងរអិលបាក់ដីនៅលើភ្នំ ក្នុងខេត្តភាគខាងជើង ប្រទេសវៀតណាម។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។
កាលពីថ្ងៃទី ៥ ខែឧសភា ភ្លៀងបានធ្លាក់យ៉ាងខ្លាំង ជាមួយខ្យល់ត្រជាក់ ព្រមទាំងព្យុះផ្គររន្ទះ នៅភាគខាងជើងខេត្ត Thanh Hoa និង Thua Thien Hue ក្នុងប្រទេស។
គួរបញ្ជាក់ផងដែរ ទឹកជំនន់នេះ ទំនងជាជន់លិចឡើងលើប្រព័ន្ធអាងទឹកទន្លេនៃតំបន់ Tonkin ដោយក្នុងនោះរួមមានទាំងទន្លេ Song Da, Thao , Lo, Thai Binh, Ky Cung និងទន្លេ Ma Bang Giang ផងដែរ៕

Capture

មតិយោបល់