ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សិង្ហបុរីចាប់ខ្លួនជនសង្ស័យបទល្មើសគ្រឿងញៀន ៧៨នាក់

សិង្ហបុរីៈ ការិយាល័យកណ្ដាលគ្រឿងញៀន (CNB) នៅថ្ងៃសុក្រនេះ បាននិយាយថា ជនសង្ស័យបទល្មើស គ្រឿងញៀន ៧៨ នាក់ ត្រូវបានចាប់ខ្លួន ជាមួយនឹងថ្នាំញៀន តម្លៃជាង ៨១.៣៤៣ ដុល្លារអាមេរិក ត្រូវបានរឹបអូស ក្នុងអំឡុងពេលប្រតិបត្តិការបង្រាបថ្មីមួយ នៅប្រទេសសិង្ហបុរី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។

សរុបប្រហែលអាភៀនមួយគីឡូក្រាម ហេរ៉ូអ៊ីន ៦៩០ ក្រាម និងម៉ាទឹកកក ១៣១ ក្រាម ព្រមទាំងថ្នាំញៀន មួយចំនួនផ្សេងទៀត ក្នុងនោះថ្នាំគ្រាប់ 905 Erimin ប្រាំបន្ទះ, Ecstasy ៧៦ បន្ទះ, កេតាមីន និង Gamma-Hydroxybutyric Acid (GHB) ត្រូវបានរឹបអូសផងដែរ។

តាមសេចក្តីថ្លែងការណ៍របស់ CNB បានឲ្យដឹងថា ថ្នាំញៀនដែលរឹបអូសទាំងនោះ មានតម្លៃជាង ១០៩.០០០ ដុល្លារសិង្ហបុរី ត្រូវនឹង ៨១.៣៤៣ ដុល្លារសហរដ្ឋអាមេរិក។

ប្រតិបត្ដិការនេះ ត្រូវបានគាំទ្រដោយកងកម្លាំងប៉ូលិសសិង្ហបុរី ចាប់តាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែសីហានេះ៕

aug-4-drug-bust

មតិយោបល់