ថៃ: អតីតនាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra បានចូលរួមក្នុងសវនាការនៅថ្ងៃសុក្រនេះ ជុំវិញរឿងគម្រោងឧបត្ថម្ភធនអង្ករ អំឡុងពេលការគ្រប់គ្រងនិងកាន់អំណាចរបស់លោកស្រី ដែលបានចោទប្រកាន់ថា បានធ្វើឲ្យខាតបង់លុយរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃទី០៥ សីហា ឆ្នាំ២០១៦នេះ។
អតីតមេដឹកនាំស្ត្រីរូបនេះ បានបង្ហាញខ្លួនមុនពេលដែលតុលាការកំពូលធ្វើការសាកសួរជនជាប់ចោទលើកដំបូងនៅក្នុងសវនាការក្នុងអំឡុងពេលដែលព្រះរាជអាជ្ញាសាកសួរទៅលើកម្មវិធីអនុវត្តស្រូវអង្ករដ៏ចម្រូងចម្រាស់ដោយគណបក្សភឿថៃរបស់លោកស្រី ដែលដឹកនាំដោយគណបក្សរបស់រដ្ឋាភិបាលកន្លងមក។
អ្នកគាំទ្ររាប់រយនាក់បានប្រមូលផ្តុំគ្នាដើម្បីលើកទឹកចិត្តលោកស្រីនៅក្រោមការឃ្លាំមើលយ៉ាងជិតស្និទ្ធនៃក្រុមប៉ូលិសនៅខាងក្រៅបរិវេណតុលាការ។
ក្រុមការងាររបស់ការិយាល័យនាយករដ្ឋមន្រ្តីនៅក្រោមការដឹកនាំរបស់ប្រទេសថៃលោក ប្រាយុទ្ធ ចាន់អូចា បច្ចុប្បន្នបានឡើងកាន់អំណាចជំនួសលោកស្រី យីងឡាក់ ជាប្រមុខនៃរដ្ឋាភិបាលមុនដោយទទួលខុសត្រូវចំពោះទឹកប្រាក់ ៨,២ពាន់លានដុល្លារក្នុងការខូចខាតពីបទអំពើពុករលួយក្នុងកម្មវិធីស្រូវអង្ករនេះ ដើម្បីឡើងសវនាការនៅតុលាការកំពូល។
ទោះជាយ៉ាងណាលោកស្រី យីងឡាក់ បានអះអាងថា នាងគ្រាន់តែមានបំណងឱ្យកសិករនៅទូទាំងប្រទេស មានភាពស្មើគ្នាក្នុងការទទួលប្រយោជន៍ពីកម្មវិធីប្រជានិយមរបស់នាង និងបានច្រានចោលការចោទប្រកាន់ដែលថានាងបានប្រព្រឹត្តិអំពើពុករលួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងកម្មវិធីនេះតាមរយៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរបស់ខ្លួន។
លោកស្រី យីងឡាក់ ត្រូវបានគេហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំ គិតចាប់តាំងពីខែមករា ឆ្នាំ២០១៥ បានបដិសេធថានាងមានចេតនាបន្លំការចោទប្រកាន់របស់មន្ត្រីរដ្ឋាភិបាលណាមួយឬឈ្មួញអង្ករបង្កើតនូវផលចំណេញហួសហេតុពេក៕
មតិយោបល់