អាមេរិកៈ អ្នកនាំពាក្យសេតវិមាន បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ ជឿជាក់ថា មនុស្សរាប់លាននាក់ បានបោះឆ្នោតខុសច្បាប់ នៅក្នុងការបោះឆ្នោតរបស់អាមេរិក ដោយផ្អែកលើមូលដ្ឋានការសិក្សា និងភស្តុតាង។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។
លេខាធិការលោក សន ស្ពៃសឺ បាននិយាយថា លោក ត្រាំ «ជឿថាពិតជាមានរឿងដូច្នោះមែន» ប៉ុន្តែពុំបានផ្តល់ភ័ស្តុតាង ដើម្បីអះអាងគាំទ្រវានោះទេ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងលោកប្រធានាធិបតីថ្មី និងអ្នកសារព័ត៌មាន។
លោក ត្រាំ គ្រាន់តែបានលើកទ្បើងការអះអាងម្តងហើយម្តងទៀត ដើម្បីពន្យល់ពីមូលហេតុ ដែលធ្វើឲ្យលោកបាត់បង់សំទ្បេងបោះឆ្នោតប្រជាប្រិយភាព ហើយបែរជាលោកស្រី ហ៊ីលឡារី គ្លីនតុន ខាងគណបក្សប្រជាធិបតេយ្យទទួលបានទៅវិញ។
ប៉ុន្តែពាក់ព័ន្ធនឹងសញ្ញារីករាលដាលនៃការលួចបន្លំសន្លឹកឆ្នោតនេះ ត្រូវបានគេច្រានចោលផងដែរ។
លោក ស្ពៃសឺ បានប្រាប់អ្នកកាសែត កាលពីថ្ងៃអង្គារថា «លោកនៅតែបន្តរក្សាជំនឿ ដោយផ្អែកលើការសិក្សា និងភស្តុតាងដែលបានបញ្ជាក់ថា ពិតជាមានអ្នកបោះឆ្នោតដោយខុសច្បាប់មែន»៕

មតិយោបល់