អ៊ីតាលីៈ យន្តហោះ Boeing 737-400 របស់ក្រុមហ៊ុន DHL បានហោះចេញពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ប្រទេសអ៊ីតាលី ត្រូវបានរត់ហួសផ្លូវក៏ទៅបុកនឹងរនាំងផ្លូវ អំទ្បុងពេលចុះចត នៅឯព្រលានយន្តហោះ ទីក្រុងBergamo ប្រទេសអ៊ីតាលី ។ នេះបើយោងតាមរយៈ សារព័ត៌មាន irishtimes ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៤ ទៀបភ្លឺថ្ងៃសុក្រ ហើយបើតាមអាជ្ញាធរ បានឲ្យដឹងថា ពុំមាននរណាម្នាក់ បានរងរបួសក្នុងគ្រោះថ្នាក់នោះទេ៕





មតិយោបល់