ហ្ស៊ីមបាវ៉េៈ យោងតាមគណៈកម្មការរៀបចំការបោះឆ្នោត ក្នុងប្រទេស បានឲ្យដឹងថា លោក Emmerson Mnangagwa បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅហ្សីមបាបវ៉េ នាអាណត្តិថ្មីនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨។
ដោយមានខេត្តចំនួន ១០ បានប្រកាសថា លោក Mnangagwa ទទួលបាន ៥៩.៨ ភាគរយនៃសម្លេងគាំទ្រ ខណៈដែលមេដឹកនាំគណបក្សប្រឆាំងលោក Nelson Chamisa ទទួលបានសំទ្បេងគាំទ្រ ៤៤.៣ ភាគរយប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ មេដឹកនាំបក្សចលនាដើម្បីការផ្លាស់ប្តូរប្រជាធិបតេយ្យ (MDC) លោក Chamisa ដែលត្រូវបានគេស្គាល់ថា ជាបក្សប្រឆាំងនោះ បាននិយាយថា ការរាប់សន្លឹងឆ្នោត មិនសុក្រឹតទ្បើយ ដោយសារមិនអាចធ្វើការផ្ទៀងផ្ទាត់បាននោះទេ។
យ៉ាណាមិញប្រធានាធិបតីលោក Mnangagwa បានសរសេរនៅលើប្រព័ន្ធសង្គម Twitter ដោយហៅលទ្ធផលបោះឆ្នោតនេះថា ជាការចាប់ផ្តើមថ្មី ដើម្បីសន្តិភាព និងការរួបរួមគ្នារបស់ប្រជាពលរដ្ឋ ក្នុងការកសាងប្រទេសជាថ្មី៕
មតិយោបល់