ជប៉ុនៈ ក្រសួងការបរទេសជប៉ុន បាននិយាយថា រដ្ឋាភិបាលជប៉ុនប្រឆាំងជាដាច់ខាត ទៅកាន់ប្រទេសចិន បន្ទាប់ពីនាវាឆ្មាំសមុទ្រ និងនាវានេសាទរបស់ចិន បានបើកចូលតំបន់ដែលទីក្រុងតូក្យូ បានចាត់ទុកថា ជាទឹកដីរបស់ខ្លួននៅជុំវិញកម្រងកូនកោះមួយ ដែលកំពុងមានជម្លោះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។
ទីក្រុងប៉េកាំង បានអះអាងថា គ្មានមនុស្សរស់នៅលើនោះទេ ខណៈដែលទីក្រុងតូក្យូគ្រប់គ្រងប្រជុំកោះ នៅសមុទ្រចិនខាងកើត ដែលជប៉ុនហៅថា កោះ Senkaku និងចិនហៅថា កោះ Diaoyu ស្របពេលរដ្ឋាភិបានចិន បានបញ្ជូននាវា និងឆ្មាំសមុទ្ររបស់ខ្លួនម្តងម្កាលទៅជិតកោះនោះ។
មន្ត្រីក្រសួងការបរទេសជប៉ុន បាននិយាយថា នេះគឺជាលើកដំបូងហើយ ដែលនាវាឆ្មាំសមុទ្រ និងនាវានេសាទរបស់ចិន បានបើកចូលនៅក្នុងតំបន់នេះជាមួយគ្នា ដើម្បីបង្ហាញខ្លួនឡើង សម្រាប់បង្កើនការអះអាងយុត្តាធិការលើប្រជុំកូនកោះនេះ។
ក្រសួងបានបន្ថែមថា អនុរដ្ឋមន្រ្តីការបរទេសប្រទេសជប៉ុនលោក Shinsuke Sugiyama នឹងកោះហៅឯកអគ្គរាជទូតចិន លោក Cheng Yonghua ទៅកាន់ប្រទេសជប៉ុន ដើម្បីតវ៉ាប្រឆាំងជុំវិញបញ្ហាមួយនេះ៕

មតិយោបល់