ព័ត៌មានជាតិ

ត្រួតពិនិត្យគោលដៅពេលយប់ ប្រទះឃើញជនសង្ស័យម្នាក់ និងថ្នាំញៀន០១កញ្ចប់ ខណៈម្នាក់ទៀតរត់ចោលម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ បុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ បានទទួលជនសង្ស័យចំនួន០១នាក់ (ករណី ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន) ពីកម្លាំងនាយកដ្ឋានចរាចរាណ៍ផ្លូវគោក ដាក់គោលដៅ តាមផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខរោងចក្រ ម៉ែនសារុន ស្ថិតក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ ទី១ដែលសមត្ថកិច្ចចាប់ខ្លួនបាននោះឈ្មោះ លី ហ្សា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិអូរឬស្សី ឃំុអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអ្នកបើកម៉ូតូ និងទី២-ឈ្មោះ ឯល កូក ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិជាមួយគ្នា។ ជាម្ចាស់គ្រឿងញៀន រត់គេចខ្លួន។

នគរបាលបានរឹបអូស វត្ថុតាងមានគ្រឿងញៀន ប្រភេទក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន 0១កញ្ចប់ -ម៉ូតូ ម៉ាក suzuki lets ពាក់ស្លាកលេខ កណ្តាល 1Q.9265 ចំនួន01គ្រឿង, ទូរស័ព្ទដៃម៉ា NOkia ចុចពិល ចំនួន០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ មុនពេលកើតហេតុ កម្លាំងការិយាល័យសណ្តាប់ធ្នាប់ចរាចរណ៍ក្រុង បានដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ ត្រង់ចំណុចមុខរោងចក្រ ម៉ែន សារុន ស្ថិតក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ លុះដល់ម៉ោង ១២ និង៣០នាទីយប់ ក៏ប្រទះឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ ក្នុងទិសដៅ ពីត្បូងទៅជើង ដោយមានការសង្ស័យ ក៏ធ្វើការត្រួតពិនិត្យ រកឃើញ គ្រឿងញៀនចំនួន០១កញ្ចប់ នៅនឹងឈ្មោះ ឯល កូក ពេលនោះជនសង្ស័យដឹងខ្លួនក៏រត់គេចខ្លួនបាត់ បន្សល់ទុកនូវជនសង្ស័យចំនួន០១នាក់ (អ្នកបើកបរ)និងម៉ូតូចំនួន ០១គ្រឿង។

ក្រោយកើតហេតុ កម្លាំងការិយាល័យចរាចរាណ៍ក្រុង ក៏ប្រគល់ជនសង្ស័យ និងវត្ថុតាងមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ដើម្បីចាត់ការតាមផ្លូវច្បាប់។ បច្ចុប្បន្ន ជនសង្ស័យកំពុងធ្វើការឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

photo_2016-09-19_21-15-54photo_2016-09-19_21-16-00

មតិយោបល់