ភ្នំពេញៈ តារាភេទទី៣ កញ្ញា ប៉ុបពី កន្លងទៅថ្មីៗនេះ បានប្រកាសឲ្យទស្សនិកជន ដឹងថា ខ្លួននាងពេលនេះ បេះដូងនៅទំនេរ ដោយមិនខ្វល់ខ្វាយពីរឿងរ៉ាវស្នហានោះទេ ។
ការប្រកាសយ៉ាងដូច្នោះ បានបញ្ជាក់យ៉ាងច្បាស់ថា ប៉ុបពី បានបែកបាក់ស្នេហា ជាមួយនឹងអតីតមិត្តប្រុស ដែលធ្វើឲ្យនាងស្រក់ទម្ងន់ និងមានរាងស្វែល ស្អាតជាងមុន ។
ក្នុងកម្មវិធីប្រឡងបវរកញ្ញា ភេទទី៣ ដែលធ្វើឡើងនៅក្លឹប Gl Lounge នៅម្តុំផ្លូវត្រសក់ផ្អែម ៦៣ នោះ ប៉ុបពី ក៏បានបង្ហាញវត្តមាន ធ្វើជា គណៈកម្មាធិការផ្តល់ពិន្ទុ ស្វែងរក បវរកញ្ញាខ្ទើយ ឬភេទទី៣ ដែលស្អាត ជាងគេ ។
ប៉ុបពី បានប្រាប់ដល់ Post News ឲ្យដឹងថា «ការស្រក់ទម្ងន់ និងមានរាងស្វែលនេះ ដោយសារតែខ្ញុំលែងខ្វល់ខ្វាយពីរឿងស្នេហា ដោយខ្លួនមួយ អ្វីៗក៏សប្បាយដែរ » ។
បើទោះបីជាយ៉ាងនេះក្តី ប៉ុបពី ថាកំពុងសម្លឹងមើល បុរស ដែលអាចទុកចិត្តបាន ជាដៃគូស្នេហា ប្រចាំជីវិត ។
ដំណឹងនេះ អាចជាឱកាសល្អ សម្រាប់បុរសៗ ដែលកំពុងស្វែងរកដៃគូ ស្នេហា ជាពិសេស តារាភេទីទី ៣ ដ៏ស្រស់ស្អាត ដែលមានអវៈយវៈភេទ ដូចស្ត្រីពិតៗ បន្ទាប់ពីកែនៅថៃ អស់ជាង១ម៉ឺនដុល្លារអាម៉េរិក៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់