ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះបំពង់បង្ហូរឧស្ម័ននៅអ៊ីរ៉ង់ ស្លាប់និងរបួស៤នាក់

អ៊ីរ៉ង់: មន្ត្រីក្នុងស្រុកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់និងបីនាក់ផ្សេងទៀតបានរងរបួស ដោយសារ​ផ្ទុះបំពង់បង្ហូរឧស្ម័នរបស់អ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ នៅជិតទីក្រុង Gonaveh ភាគខាងត្បូងខេត្ត Bushehr។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៦ សីហា ឆ្នាំ២០១៦នេះ។

អភិបាលក្រុង Gonaveh លោក Ali Paknejad បានប្រាប់ IRNA ថា ក្រុមសង្គ្រោះត្រូវបានគេបញ្ជូនទៅ​កាន់តំបន់នោះ ហើយមូលហេតុនៃការផ្ទុះនេះគឺស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។ នៅក្នុង​ហេតុ​ការណ៍​នេះ មានមនុស្សម្នាក់បានស្លាប់និងបីនាក់ផ្សេងទៀតបានរងរបួស។

មន្ត្រីក្នុងតំបន់បានប្រាប់ទូរទស្សន៍រដ្ឋថា វាមិនមែនជាទង្វើនៃការបំផ្លិចបំផ្លាញនោះទេ ដោយឡែកអ្នកភូមិ​ជាច្រើន​នាក់ដែលរស់នៅក្បែរទីនោះ ត្រូវបានជម្លៀសចេញជាវិធានការសុវត្ថិភាព។រីឯទីស្នាក់ការគ្រប់គ្រង​វិបត្តិត្រូវបានបង្កើតឡើងក្នុងក្រុង Gonaveh ដូច្នេះបំពង់បង្ហូរប្រេងនេះត្រូវបានផ្តាច់ពីប្រព័ន្ធផងដែរ៕

Large ExplosionGas pipeline explosion Iran

មតិយោបល់