ព័ត៌មានអន្តរជាតិ

តួកគីគ្រោងលុបចោលតុលាការយោធាជាន់ខ្ពស់ ដោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

តួកគី: តំណាងរាស្រ្តជាន់ខ្ពស់នៅក្នុងគណបក្សកាន់អំណាច AK បានឱ្យដឹងថាកាលពីថ្ងៃសុក្រថា ប្រទេសតួកគីមានគម្រោងលុបចោលតុលាការយោធាជាន់ខ្ពស់ដោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីជម្រុញជនស៊ីវិលគ្រប់គ្រងលើកងកម្លាំងប្រដាប់អាវុធ និងតុលាការ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៦។

លោក Ahmet Iyimaya ប្រធានគណៈកម្មាការយុត្តិធម៌របស់សភាបានប្រាប់ក្នុងបទសម្ភាសមួយថា ការធ្វើកំណែទម្រង់នេះ មានបំណងដើម្បីរួបរួមតុលាការជាន់ខ្ពស់របស់ប្រទេសតួកគីនៅក្រោមដំបូលតែមួយ។ លោកបាននិយាយថា វាមិនបានរួមបញ្ចូលគម្រោងចម្រូងចម្រាសតាមសេចក្តីណែនាំរបស់ប្រធានប្រតិបត្តិទេ។

ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានស្តីបន្ទោសបព្វជិតអ៊ីស្លាមមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក Fethullah Gulen ចំពោះការរៀបចំគម្រោងប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបានសម្លាប់មនុស្សប្រហែល២៤០នាក់។ លោកបានផ្តួចផ្តើមធ្វើការបង្រ្កាបអ្នកជឿតាម លោក Gulen ក្នុងនោះរួមមានមន្ត្រី តុលាការ យោធា និងមន្ត្រីរដ្ឋាភិបាលត្រូវចោទប្រកាន់ថាមានផែនការធ្វើរដ្ឋប្រហារ។

លោក Iyimaya បាននិយាយថា «វិធានការបោសសម្អាតសមាជិកនៃស្ថាប័នតុលាការដែលបានលក់ ឧត្តម្ភគតិ របស់ពួកគេទៅឲ្យក្រុមភេរវកម្ម (អ្នកគាំទ្រលោក Gulen) “នេះគឺជាកត្តាចាំបាច់”» ។ការងារនេះនឹងបន្តអនុវត្តដើម្បីបង្រួបបង្រួមតុលាការជាន់ខ្ពស់ក្រោមដំបូលតែមួយ បន្ទាប់មក តុលាការយោងធាជាន់ខ្ពស់ និង តុលាការដ្ឋបាលយោធានឹងត្រូវលប់ចោល។

លោកនាយករដ្ឋមន្ត្រី Binali Yildirim បានប្រកាសគម្រោងកែប្រែរដ្ឋធម្មនុញ្ញនៅចុងខែមុន សង្កត់ធ្ងន់លើអ្វីដែលលោកពិពណ៌នាថាជាហេតុផលសមញ្ញក្នុងចំណោមបក្សនយោបាយជាច្រើន ក្រោយពេលការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១៥ខែកក្កដា។

លោកលើកឡើងថា «ខ្ញុំជឿងថាកំណែងទម្រងរដ្ឋធម្មនុញ្ញនឹងអាចធ្វើរួចរាល់ក្នុងខែសីហាសរដ្ឋសភាចាប់ផ្តើមបើកការប្រជុំ»។ការធ្វើកំណែទម្រងរដ្ឋធម្មនុញ្ញ តម្រូវឲ្យមានការគាំទ្រពីសមាជិកសភាយ៉ាងហោចណាស់ចំនួន៣៦៧សំឡេង ក្នុងចំណោមកៅអ៊ីសភាទាំង៥៥០អាសនៈ៕

binali-yildirim-nereli

មតិយោបល់