ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ) សុខ ពិសី រំលឹករឿងម្ដាយក្រឡាប់រថយន្ត

ភ្នំពេញៈ បើទោះជាសុខ ពិសី ព្យាយាមបំភ្លេចរឿងឈឺចាប់ពាក់ព័ន្ធនឹងម្ដាយដែលបានទទួលមរណភាពក្នុងហេតុការណ៍ក្រឡាប់ឡានយូរឆ្នាំមកហើយ ក៏តារាស្រីរូបនេះ នៅតែត្រូវបានគេឲ្យរំលឹកឡើងវិញនូវអតីតកាលមួយនោះ តាមរយៈបទ«ម៉ែ!» ដែលនិយាយពីជីវិតរបស់នាងដែលគ្មានម្ដាយ។ នេះជាបទ Original Song ស្ដែងចេញពីភាពជាក់ស្ដែងរបស់នាង ហើយក៏ជាបទដែលធ្វើឲ្យបង្ហូរទឹកភ្នែក តាំងពីដើមដល់ចប់នៅក្នុងMV ដែលទើបប្រកាសចេញលក់ផងដែរ។

ថ្វីដ្បិតមិនទាន់ផ្ទុះខ្លាំង ប៉ុន្តែបទចម្រៀង«ម៉ែ»ដែលជាបទមិនចម្លងរបស់នាង ត្រូវគេឃើញមានអ្នកចាប់អារម្មណ៍កាន់តែច្រើននាពេលចុងក្រោយ។ អ្នកនិពន្ធកញ្ញា ស៊ិន ធារី គឺជាអ្នកនិពន្ធបទនេះ ឲ្យនាងបកស្រាយ ក្នុងបំណងបំបែកទីផ្សារស្ងប់ស្ងាត់ក្នុងពិភពចម្រៀងឡើងវិញ។ អ្នកនិពន្ធរូបនេះ បានសរសើរថា សុខ ពិសី ថាដាក់អារម្មណ៍បានល្អទាំងការច្រៀង និងពេលសម្ដែង ហើយក៏មានអារម្មណ៍អាណិតចំពោះនាងផងដែរ ដែលបាននិពន្ធបទចម្រៀងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់នាងជាថ្មី។

យ៉ាងណាមិញ អ្វីដែលអ្នកនិពន្ធរូបនេះនិពន្ធឡើងគឺគ្រាន់តែចង់ឲ្យសុខ ពិសី ចង់ចាំនូវអ្វីដែលបានកើតឡើង និងចងចាំនូវគុណរបស់ម្ដាយក្នុងពេលនៅមានជីវិតប៉ុណ្ណោះ។ បទចម្រៀងនេះក្នុងពេលចេញផ្សាយជាCD មិនសូវដាស់អារម្មណ៍មហាជនពាក់ព័ន្ធនឹងសុខពិសីប៉ុន្មានទេ ប៉ុន្តែក្រោយពេលផលិតកម្មចេញជាMV ម្នាក់ៗហាក់ផ្ដោតការទាក់ទាញច្រើន ដោយសារតែសុខ ពិសី ត្រូវគេឃើញយំយែកចេញពីចិត្ត និងបេះដូងដោយមិនបាច់បង្ខំ អមដោយទិដ្ឋភាពអោបរូបថតរបស់ម្ដាយនាង ដែលធ្វើឲ្យម្នាក់ៗមានការសង្វេគចិត្តចំពោះនាងជាថ្មី ក្រោយពីរឿងរ៉ាវនោះត្រូវបាននាង និងមហាជនបំភ្លេចយូរទៅហើយ។

សុខ ពិសី និយាយថាចម្រៀងបទ«ម៉ែ!» គឺជាចម្រៀងដែលនាងដក់អារម្មណ៍ជាថ្មីពាក់ព័ន្ធនឹងការបាត់បង់ម្ដាយក្នុងហេតុការណ៍ក្រឡាប់ឡាន ប៉ុន្តែនាងយល់ថាមិនធ្វើឲ្យមានអារម្មណ៍ស្មុគស្មាញដូចពេលភ្លាមៗទៀតទេ ដោយសារតែនាងបានសម្រួលអារម្មណ៍របស់ខ្លួនបានពាក់ព័ន្ធនឹងម្ដាយនេះបានហើយ។ នាងថាបទ«ម៉ែ!»ជាបទទី១ ដែលធ្វើឲ្យនាងទឹកភ្នែក ហើយនាងក៏នឹងលើកបទនេះបកស្រាយនៅលើកញ្ចក់ទូរទស្សន៍ដើម្បីជាការដឹងគុណចំពោះម្ដាយក្នុងពេលនៅមានជីវិតផងដែរ។ នាងរំពឹងថាបទនេះនឹងមានការចាប់អារម្មណ៍ខ្លាំងឡើងក្នុងពេលខាងមុខ ជាពិសេសនៅពេលឈុតសម្ដែងរបស់នាងត្រូវបានផ្សព្វផ្សាយទូលំទូលាយ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង សុខ ពិសីបានជួបគ្រោះថ្នាក់ក្រឡាប់រថយន្តម៉ាក Lexus កាលពីថ្ងៃទី១៤មេសា២០០៨ វេលាម៉ោង ៣ និង ១០ នាទី នៅត្រង់ផ្លូវកោងក្នុងស្រុកកំពង់សិលា(ផ្លូវជាតិលេខ៤) ពេលធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដោយបណ្តាលឲ្យស្លាប់ជីដូន២នាក់ ម្តាយរបស់នាងម្នាក់ និងប្អូនជីដូនមួយរបស់នាងម្នាក់ទៀតអាយុ១០ ខណៈដែលបងប្អូន៥នាក់ទៀតរួមទាំងនាងផងបានរងរបួសធ្ងន់៕

https://youtu.be/BKN9n_-Qzg4

photo_2016-08-06_23-39-13photo_2016-08-06_23-39-16photo_2016-08-06_23-39-20photo_2016-08-06_23-39-23photo_2016-08-06_23-39-27photo_2016-08-06_23-39-37photo_2016-08-06_23-39-39photo_2016-08-06_23-39-46photo_2016-08-06_23-39-53photo_2016-08-06_23-39-56photo_2016-08-06_23-40-02photo_2016-08-06_23-40-05photo_2016-08-06_23-40-10photo_2016-08-06_23-40-19photo_2016-08-06_23-40-26photo_2016-08-06_23-38-58photo_2016-08-06_23-39-03photo_2016-08-06_23-39-06photo_2016-08-06_23-39-10

មតិយោបល់