ជប៉ុន: យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន នៅល្ងាចថ្ងៃពុធនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីបឋមមួយកម្រិត ៦,៣ រ៉ិចទ័រ បានវាយប្រហារនៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
រញ្ជួយដីនេះ បានវាយប្រហារខេត្ត Ibaraki ភាគខាងជើងរដ្ឋធានីតូក្យូ ក្នុងជម្រៅរាក់ ១០ គីឡូម៉ែត្រ។
មកទល់ពេលនេះ មិនមានរបាយការណ៍បន្ទាន់ ជុំវិញការខូចខាត ឬអ្នករងរបួសនោះទេ បើទោះបីអ្នកស្រុក បាននិយាយថា ការរញ្ជួយដីនេះ មានកម្រិតញ័រខ្លាំងក៏ដោយ។
ទីភ្នាក់ងារ Met បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា រញ្ជួយដីនេះ មិនបង្កឲ្យមានហានិភ័យរលកយក្សស៊ូណាមិ ឡើយ៕
មតិយោបល់