សេអ៊ូលៈ ប្រជាជនកូរ៉េខាងត្បូងប្រមាណជិត ១លាននាក់ បាននាំគ្នាហែរក្បូននៅរាត្រីថ្ងៃសៅរ៍នេះ ដើម្បីទាមទារឲ្យលោកស្រីប្រធានាធិបតី ផាក គឿនហេ លាលែងចេញពីតំណែង ជុំវិញរឿងអាស្រូវនយោបាយធំជាងគេរបស់លោកស្រីដែលបានផ្ទុះឡើង ចាប់តាំងពីលោកស្រីចូលកាន់តំណែងកាលពីខែកុម្ភៈ ឆ្នាំ២០១៣។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមអ្នករៀបចំការតវ៉ា បាននិយាយថា អ្នកតវ៉ាមានគ្នាប្រហែល ៦០០.០០០នាក់ បាននាំគ្នាទៅកាន់ដងផ្លូវ នៅកណ្តាលទីក្រុង សេអ៊ូល។ ចំនួននេះ គឺស្មើនឹងពាក់កណ្តាលនៃការប្រមូលផ្តុំកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងទំហំដែលគេបានព្យាករណ៍ជាង ១,៣លាននាក់ ហើយចំនួននេះ បានកើនឡើងច្រើនជាងកាលពីការតវ៉ាក្នុងខែមិថុនា ឆ្នាំ១៩៨៧ ប្រឆាំងនឹងរបបផ្តាច់ការយោធាផងដែរ៕
មតិយោបល់