ព័ត៌មានជាតិ

Hacker ប្លន់ វេបសាយសម្តេចតេជោ អាចទាក់ទងនិង យុទ្ធនាការស្លៀកពាក់ខ្មៅ

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា police បាននឹងកំពុងធ្វើការស៊ើបអង្កេតស្វែងរក ក្រុមចោរប្លន់វេបសាយ (Hacker)ដែល បានចូលមកប្លន់ (Hacked) វេបសាយ សម្តេចតេជោ ហ៊ុន សែន www.samdechhunsen.gov.kh និងបានបង្ក ការរំខាន និងធ្វើឲ្យបាត់បង់ទិន្ន័យមួយចំនួនធំ នៅក្នុងវេបសាយផងដែរ។ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃបានលើកឡើង។

វិធានការរួចជាស្រេច យ៉ាងមឺុងម៉ាត់ជាទីបំផុត ចំពោះយុទ្ធនាការស្លៀកពាក់ខ្មៅ និងការប្រមូលផ្តុំខុសច្បាប់ស្លៀកពាក់ខ្មៅ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល។

អ្នកនាំពាក្យ លោក ខៀវ សុភក្រ បានបញ្ជាក់ថា «… អគ្គស្នងការនរបាលជាតិបាននឹងធ្វើការស៊ើបអង្កេតរឿងនេះ»។

យោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនកាលពីម្សិលមិញឲ្យដឹងថាកាលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ ម៉ោងប្រមាណ០៤៖១២ព្រឹក មានក្រុមចោរប្លន់វេបសាយ (Hacker) បានចូលមកប្លន់ (Hacked) វេបសាយ សម្តេចតេជោ ហ៊ុន សែន www.samdechhunsen.gov.kh ដោយបានលួចប្តូររូបភាព និងបានលួចប្តូរដាក់សារសម្លេង ជាភាសាខ្មែរ តាមទ្រង់ទ្រាយ HACKER ដែលបានបំផ្លាញកិត្តិយស សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបង្ក ការរំខាន និងធ្វើឲ្យបាត់បង់ទិន្ន័យមួយចំនួនធំ នៅក្នុងវេបសាយផងដែរ។

សម្តេហ៊ុន សែន បានបញ្ជាក់ថា៖ «នេះជាបទឧក្រិដ្ឋផ្នែក ព័ត៌មានវិទ្យា ដែលជនល្មើសបានប្រព្រឹត្តិដោយចំហរ មកលើទំព័រផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា។ ភស្តុតាងទាំងនេះ គឺជាទង្វើមិនអាចប្រកែកបានរបស់ក្រុមបក្សប្រឆាំងដែលតែងតែរិះរកវិធីទុច្ចរិត គម្រក់ៗគ្រប់យ៉ាងធ្វើការ វាយប្រហារមកលើ សម្តេចតេជោ ហ៊ុន សែន។ ជនល្មើសទោះបីមានប្រភពមកពីណាក៏ដោយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាតិ និងអន្តរជាតិ»។

នៅពេលនេះក្រុមជំនាញស្រាវជ្រាវឧក្រិដ្ឋកម្មព័ត៌មានវិទ្យា (IT Crimes) របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងស្រាវជ្រាវរកប្រភពជនល្មើស HACKER យកមកផ្តន្ទារទោសតាមច្បាប់ជាធរមាន៕

13100936_1009605022421328_1423947839702935586_n 13177070_1009128925802271_1192086947390359704_n

 

មតិយោបល់