ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្សារដើមគរ និងផ្សារនាគមាស គួរតែដល់ពេល ត្រូវប្រែមុខមាត់ថ្មីហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ទីតាំងផ្សារដែលមនុស្សម្នា ភាគច្រើនមើលទៅ មិនសូវល្អមើល ប៉ុន្តែជាកន្លែងល្អស៊ី សម្រាប់បុគ្គល មួយចំនួន គួរតែដល់ពេល ត្រូវប្រែមុខមាត់ថ្មីហើយ។

ផ្សារដើមគរ និងផ្សារនាគមាស ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ជាទីតាំងជួញដូរដ៏ សកម្មរបស់រវាងអាជីវករ និងអ្នកទិញ សកម្មផ្សារ ទាំងពីរនេះ គ្មានពេលសម្រាកទេ ពោលគឺត្រូវបានគេលក់ ពេញ២៤ម៉ោងលើ២៤ម៉ោង។ អ្នកលក់ដូរបន្លែផ្លែឈើ និងអ្នកទិញមកពី ស្ទើរគ្រប់ទិសទី នៃប្រទេស ដើម្បីទិញលក់នៅទីនេះ ដោយបណ្តាក់វេនគ្នាដូរខ្យង។

ព្រោះតែទីតាំងផ្សារនៅតូចចង្អៀត កំណាត់វិថីរដ្ឋមួយចំនួន ដែលនៅជុំវិញ ផ្សារត្រូវបានគេអង្កន់ ធ្វើតូបលក់ដូរតូចខ្លះធំខ្លះ ទៅតាមអំពើចិត្ត។ មិនមែនមិនមានអ្នករិះគន់ រឿងយកផ្លូវធ្វើកន្លែង លក់ដូរបែបនេះនោះទេ ប៉ុន្តែរឿងបែបនេះ ត្រូវមហាជននិយាយថា វាជារូបភាពមិនសូវជាល្អមើលមែន ប៉ុន្តែពិតជាល្អស៊ីណាស់។ ល្អស៊ីព្រោះតែអាជីវករ ដែលតាំងលក់លើផ្លូវរដ្ឋ សុទ្ធតែនិយាយថា ពួកគេមិនមែនអាចតាំងលក់ ដោយស្រួលទេ បើគ្មានការបង់លុយកាក់ខ្លះ ទៅអ្នកពាក់ព័ន្ធជាពិសេស មន្ត្រីផ្សារតែម្តង។

ទោះជាយ៉ាងណាក្តី គេបានសង្កេតឃើញថា ជារើយៗមន្ត្រីខណ្ឌទួលគោក បានចុះទៅណែនាំ និងរៀបចំ សណ្តាប់ធ្នាប់ នៅទីតាំងផ្សារទាំងពីរដែរ ប៉ុន្តែហាក់នៅតែមិនធូរស្បើយសោះ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ អាជ្ញាធរខណ្ឌក៏បានជួបភ្នាក់ងារប្រមូលភាស៊ី នៅផ្សារដើមគរ និងនាគមាសចំនួន ១០ នាក់ ដោយណែនាំពួកគាត់៖
១.ត្រូវតែមានឯកសណ្ថាន និងកាតសំគោលខ្លួន នៃការប្រមូលថវិកាពីអាជីវករ
២.ត្រូវប្រគល់វិក្កយបត្រឲ្យបានត្រឹមត្រូវ ជូនដល់អាជីវករ។
៣.មិនត្រូវគៀបសង្កត់ដល់អាជីវករ ប្រមូលថវិកា ដោយគ្មានវិក្កយបត្រនោះទេ

ក្រៅពីការយកចិត្តទុកដាក់ ក្នុងការគោរព និងអនុវត្តច្បាប់ពី សំណាក់អាជ្ញាធរនេះ អាជីវករខ្លួនឯង ក៏ជាតួអង្គសំខាន់បំផុត ដែលត្រូវចៀសឲ្យឆ្ងាយពីពើអសកម្ម ពោលគឺហុចលិចហុចកើត លក់បានមួយពេល មិនខ្វល់ពីវិក្កយបត្រដែលរដ្ឋ ចេញដើម្បីប្រមូល វិភាគទានអភិវឌ្ឍជាតិ តែបែរជាប្រមូលលុយទៅដាក់ ហោប៉ៅ ក្រុមត្រីងៀតឆ្លៀតពងទៅវិញ។

គេនឹងរង់ចាំមើលថាតើ ផ្សារដើមគរ និងផ្សារនាគមាស អាចប្រែមុខមាត់ថ្មីដែរទេ បើអស់ពេលជាយូរមកហើយផ្សារ ទាំងពីរនៅតែជាតំបន់អាក្រក់មើល តែល្អស៊ីយ៉ាងនេះ៕

photo_2016-08-08_08-39-47photo_2016-08-08_08-39-55photo_2016-08-08_08-40-00photo_2016-08-08_08-40-04

មតិយោបល់