ព័ត៌មានសុខភាព

អាហារដែលស្ត្រីគួរញ៉ាំ ដើម្បីកុំឲ្យខ្វះឈាមពេលមានផ្ទៃពោះ

ក្នុងដំណាក់កាលមានផ្ទៃពោះ រាងកាយរបស់មនុស្សស្រីត្រូវការរៀបចំខ្លួន ដើម្បីសម្របសម្រួល និងចិញ្ចឹមជីវិតថ្មីមួយទៀតដែលកំពុងចាប់កំណើត ដូច្នេះការផ្លាស់ប្តូរជាច្រើននឹងកើតមានឡើងទាំងរាងកាយខាងក្នុង និងខាងក្រៅ។

ជាមួយគ្នានេះផងដែរ សារធាតុចិញ្ចឹមពីក្នុងឈាមស្ត្រីមានផ្ទៃពោះត្រូវការចែករំលែកទៅម្តាយ និងទារកក្នុងផ្ទៃ ហេតុនេះស្ត្រី​ត្រូវចាំបាច់​បន្ថែម​សារធាតុចិញ្ចឹម​ឲ្យបានច្រើន។

ជាតិដែក គឺជាផ្នែកមួយនៃសមាសធាតុសំខាន់បំផុត ដែលរាងកាយស្ត្រីមានផ្ទៃពោះខ្វះមិនបាន។ ប្រសិនបើអ្នកម្តាយខ្វះជាតិដែក ការអភិវឌ្ឍទៅរកជំងឺខ្វះឈាមនឹងកើតមានឡើង។

ខ្វះជាតិដែកអាចបណ្តោលមកពីមូលហេតុជាច្រើនដូចជា របបអាហារមិនល្អ, ភាពតានតឹង, ការឆ្លងមេរោគ.ល. កត្តាទាំងនេះហើយ ដែលធ្វើឲ្យហិនហោចដល់ការផលិតកាសិកាគ្រាប់ឈាមក្រហម ហើយនាំឲ្យខ្វះឈាម។

បញ្ហានេះអាចបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកម្តាយ និងកូនក្នុងផ្ទៃ ប្រសិនបើមានជំងឺខ្វះឈាម។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាកង្វះឈាមកើតឡើង សូមស្វែងយល់ជាមួយនឹងអត្ថបទខាងក្រោមនេះ។

១. អ្នកអាចទទួលទានទឹកផ្លែប៉ោម, ការ៉ុត ឬគ្រឿងផ្សំធម្មជាតិផ្សេងៗទៀត ដែលសម្បូរ ជាតិដែក។

២. ប្រសិនបើអ្នកចង់ញ៉ាំសាច់ អ្នកគួរតែបន្ថែមសាច់ក្រហម និងសាច់ជ្រូកក្នុងរបបអាហារ តែត្រូវមានបរិមាណកំណត់។

៣. ផ្លែឈើស្ងួតដែលសម្បូរជាតិដែក និងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត ដែលជួយឲ្យប្រសើរឡើងនូវសុខភាពរបស់ស្ត្រីមានផ្ទៃពោះ។

៤. គ្រឿងផ្សំដែលសម្បូរកាបូនអ៊ីដ្រាតដូចជា នំប៉័ងដែលផលិតពីស្រូវសាលី, អង្កសំរូប, Pasta.ល. អាចជួយក្នុងការស្រូបយកជាតិដែកល្អបំផុតសម្រាប់រាងកាយ។

៥. ស្ត្រីមានផ្ទៃពោះអាចបន្ថែមថ្នាំគ្រាប់វីតាមីន C ឬផ្លែក្រូចទៅក្នុងរបបអាហារប្រចាំថ្ងៃ ព្រោះវាអាចជួយព្យាបាលភាពស្លេកស្លាំងតាមបែបធម្មជាតិ។

៦. ការស្រាវជ្រាវថ្មីមួយបានអះអាងថា ការបន្ថែមគ្រាប់ល្ង និងស្លឹកជីវ៉ាន់ស៊ុយ ទៅក្នុងរបបអាហារ អាចជួយកាត់បន្ថយភាពស្លេកស្លាំងមានប្រសិទ្ធិភាពបំផុត៕

aneamia-in-pregnant-woman

មតិយោបល់