ព័ត៌មានជាតិ

ទៀតហើយខណ្ឌទួលគោកល្បីណាស់ រឿងចោរប្លន់ប្រដាប់អាវុធនោះ

ភ្នំពេញ: ជនរងគ្រោះនិយាយថា យប់មិញជនល្មើសពីរនាក់បានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូមួយគ្រឿង បានសម្រេចពីខ្លួន ខណ:ដែលគេជិះមកដល់មុខផ្ទះ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង ១និង១៥ នាទីយប់ឈាចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ ២១ ផ្លូវតាមបណ្តោយផ្លូវ ២៨១ ភូមិ១៤ ក្នុងសង្កាត់បឹងកក១ ខណ្ឌទួលគោក ។

ជនរងគ្រោះនិយាយបន្តថា មុនពេលកើតហេតុគេបានជិះម៉ូតូមួយគ្រឿង ម៉ាក ZoomerX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-7089 ចេញពីធ្វើការរាំ នៅម្តុំបឹងត្របែក ហើយក៏ជិះម្នាក់ឯង ធ្វើដំណើរតាម ដងផ្លូវលេខ ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង គោលបំណងត្រឡប់ទៅផ្ទះ លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យពីរនាក់បានជិះម៉ូតូម៉ាក PCX ពណ៌ស មិនចាំស្លាកលេខបានជិះតាមខ្លួន ( ជនរងគ្រោះ )ពីក្រោយរហូត មកដល់មុខផ្ទះ ហើយជនល្មើសនោះ ក៏ជិះម៉ូតូមកកាត់ពីមុខម៉ូតូគេ ហើយបក្សពួកអង្គុយ ពីក្រោយ ក៏ដកកាំភ្លើងមកភ្ជង់ឲ្យគេចុះពីលើម៉ូតូ និងប្រគល់កាបូបលុយ ធ្វើឲ្យជនរងគ្រោះមានការភិតភ័យ យ៉ាងខ្លាំង ក៏បានឈប់ម៉ូតូហើយប្រគល់ឲ្យចោរនោះ ជិះគេចខ្លួនទៅបាត់ស្រមោលតែម្ដង ។

ជនរងគ្រោះបន្តទៀតថាក្រោយកើតហេតុរូបគេ បានខលទៅវិទ្យុABC ដើម្បីសុំការអនរាគម៍ពីសមត្ថកិច្ច ប៉ុណ្ណោះតែគ្មានសមត្ថកិច្ចណាម្នាក់ចុះមកកន្លែងកើតហេតុ ឡើយ ។ រយ:ពេលជាងកន្លះម៉ោង ក៏មានក្រុមអ្នកការសែតពេលយប់មួយក្រុមបានជួបជនរងគ្រោះ និងដឹកជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្ដិ៍នគរបាល បឹងកក់១ តែពេលមកដល់ប៉ុស្ដិ៍គរបាល បឹងកក់១បែរជាបិតទ្វាស្ងាត់សឹង ។

ដោយហេតុនេះក្រុមអ្នកកាសែតក៏ទំនាក់ទំនងប្រាប់ទៅលោកអធិការរងខណ្ឌទួលគោក បានប្រហែល១០នាទី ទើបមានសមត្ថកិច្ចចុះមកបើកទ្វា និងទទួលពាក្យរបស់ជនរងគ្រោះ ។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗ ក្នុងខណ្ឌទួលគោក ក៏មានករណីប្លន់ប្រដាប់អាវុធ បាញ់ប្លន់យកការបូបលុយ ពីនារីម្នាក់ នៅចំណុចផ្លូវលេខ ១៤៦ ក្នុងសង្កាត់ទឹកល្អក់ ២ បណ្តាលនារីរងគ្រោះ ត្រូវពីរគ្រាប់រងរបួសធ្ងន់ ហើយមកទល់ពេល នៅមិនទាន់ឃើញសមត្ថកិច្ចបង្គ្រាប់ជនល្មើសបាននៅឡើយទេ ។

ទោះជាយ៉ាងណាប្រជាពលរដ្ឋ បានសម្តែងការព្រួយបារម្មណ៏យ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ ពេលដែលការធ្វើដំណើរនាពេលរាត្រីក្នុងរាជធានីភ្នំពេញ ព្រោះបទល្មើសប្លន់កាន់តែកើនឡើយ សកម្មភាពឆក់ ប្លន់មានគ្រប់រូបភាព ឯណាទៅភូមិឃុំមានសុវត្ថិភាព នៅឯណា ? ៕

photo_2016-08-08_08-23-35

photo_2016-08-08_08-23-39

photo_2016-08-08_08-23-43

photo_2016-08-08_08-23-46

មតិយោបល់