ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សិប្បកម្ម យ៉ីហោ MSA សង្ស័យថៅកែរត់គេចខ្លួន កម្មករ៧០នាក់ ធ្វើកូដកម្ម

ភ្នំពេញៈ សិប្បកម្មកសត់ដេរសម្លៀកបំពាក់ យ៉ីហោ MSA មួយកន្លែង ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានកម្មករសរុបចំនួន៧០នាក់ បម្រើការងារសព្វថ្ងៃ តែដោយសារ មានម្ចាស់បំណុល មកទាមទារលុយឈ្នួលច្រើន សង្ស័យថៅកែរត់គេចខ្លួន និងសង្ស័យតែសិប្បកម្មក្ស័យធន់ ទើបកម្មករ ចំនួន៧០នាក់ នាំគ្នាធ្វើកូដកម្ម ទាមទារប្រាក់ឈ្នួល កាលពីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ។

តាមរយៈមតិកម្មករ បានឲ្យដឹងថា ថៅកែរោងចក្រ មិនឃើញមានវត្តមាន ច្រើនថ្ងៃមកហើយ គ្មានដំណឹង រហូតមកដល់ថ្ញៃ ត្រូវបើកលុយឈ្នួល ជូនកម្មករហើយនៅតែ មិនឃើញថៅកែទៀត ហើយប៉ុន្មានថ្ងៃជាប់ៗគ្នា កន្លងមកនេះ ឃើញមានម្ចាស់ បំណុលច្រើនអ្នក មកទាមទារ លុយឈ្នួលដែរ ហើយថៅកែ គេចទៅបាត់ គ្មានមូលហេតុ ធ្វើឲ្យកម្មករ សង្ស័យតែសិប្បកម្មក្ស័យធន់ ទើបនាំគ្នាផ្ទុះកូដកម្ម ទាមទារប្រាក់ខែរបស់ខ្លួន ។

ក្រោយពីបាត់ថៅកែ ហើយឥវ៉ាន់ សល់តិចតួច ចំណែក ខាងរដ្ឋបាលវិញ មានឈ្មោះ ហាវ ធី ចេះតែនិយាយលួងលោម កម្មករឲ្យបន្តធ្វើការ ដេរ ក្រណាត់ បង្ហើយ តែប្រាក់ឈ្នួល មកដល់ថ្ងៃទី៨នេះហើយ មិនឃើញបើកជូនកម្មករទៀត ធ្វើឲ្យកម្មកររឹតតែ សង្ស័យ ទើបនាំគ្នាតវ៉ា៕

https://www.youtube.com/watch?v=0y31jFaybjs&feature=youtu.be

Capture1Capture2Capture

មតិយោបល់