ជប៉ុនៈ ការវាយប្រហារគ្រាប់បែកមួយ ទៅកាន់ហ្វូងមនុស្សកំពុងប្រមូលផ្ដុំ ក្នុងពិធីបុណ្យមួយ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បណ្ដាលឲ្យមនុស្សចំនួន ១៥ នាក់រងរបួស ដោយជនមិនស្គាល់មុខ គប់គ្រាប់បែកពីលើ អគារជាន់ទី ៣។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។
ក្នុងចំណោមជនរងគ្រោះ មានទារកអាយុមួយឆ្នាំម្នាក់ និងក្មេងអាយុ ៦ឆ្នាំផងដែរ។
ប៉ូលិសបាននិយាយថា ហេតុការណ៍នេះ បានកើតទ្បើងកាលពីថ្ងៃអាទិត្យ ជនសង្ស័យអាចជាបុរសវ័យ ៦០ ឆ្នាំ ដែលគាត់អាចមានបញ្ហាសតិអារម្មណ៍ ហើយព្យាយាមចង់ធ្វើអត្តឃាតខ្លួនឯង យ៉ាងណាមិញជុំវិញ បញ្ហានេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្គេត ដើម្បីរកឲ្យឃើញពីមូលហេតុពិតប្រាកដ៕
មតិយោបល់