ភ្នំពេញ៖ ប្រពន្ធតារាកំប្លែងដ៏ល្បីឈ្មោះ នាយពែកមី នៅព្រឹកនេះដែរបានធ្វើឲ្យទស្សនិកចាប់អារម្មណ៍យ៉ាងខ្លាង ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកដែលនាយពែកមី បង្ហោះ ដោយឃើញប្រពន្ធដេកស្តូកស្តឹង នៅលើគ្រែ ក្នុងពេទ្យ ដោយទឹកមុខ តារារូបនេះ មើលទៅក្រៀមក្រំ អាណិតប្រពន្ធពន់ពេក ។
ទាក់ទងនឹងរូបភាពប៉ុន្មានសន្លឹកនេះ ប្រភពជិតស្និទ្ធ ដែលតែងតែអះអាងជួសនាយពែកមី រាល់ពេលតារាកំប្លែងនេះមានបញ្ហាបានប្រាប់អង្គភាព ដំណឹង នៅរសៀលនេះ ឲ្យដឹងថា «រូបភាពប៉ុន្មានសន្លឹកដែលបង្ហោះនៅលើហ្វេសប៊ុកនេះ វាជាការពិតណាស់ ដោយប្រពន្ធនាយ ពែកមី ទទួលការវះកាត់ ដុំពកត្រង់ក ផ្នែកខាងក្រៅ ដោយការវះកាត់នោះទទួលបានជោគជ័យ ដោយមិនប៉ះពាល់ដល់ អាយុជីវិតដោយ » ។
ហេតុដូច្នោះ សូម ទស្សនិកជនដែលតែងតែគាំទ្រ ដល់តារាកំប្លែងរូបនេះ កុំមានការព្រួយបារម្ភធ្វើអ្វី ពេលនេះប្រពន្ធគាត់ឆ្លងផុតហើយ ៕
មតិយោបល់