ភ្នំពេញៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ លោកឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ បានប្រសាសន៍ថា លោកបានចូលបំរើការងារ ក្នុងខណ្ឌដូនពេញនេះ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៨០ ហើយមកទល់បច្ចុប្បន្ននេះ មានរយៈពេល ៣៦ឆ្នាំមកហើយ។
លោកអភិបាលរង ខណ្ឌដូនពេញ បានមានប្រសាសន៍ទៀតថា ខណ្ឌដូនពេញជាបេះដូង នៃរាជធានីហើយការបង្កើត ខណ្ឌដូនពេញ មុនដំបូង គឺយកសង្កាត់លេខ១បូក នឹងសង្កាត់លេខ២ កើតចេញជាខណ្ឌដូនពេញ ចេញហើយ ការប្រកាសខណ្ឌដូនពេញ ជាផ្លូវការមុនដំបូងនោះ គឺនៅថ្ងៃទី៣០ខែធ្នូឆ្នាំ១៩៨៥ មាន១១ សង្កាត់ស្មើ និង១៣៤ភូមិ ។
លោកឈឹម ឌីណាបានមានប្រសាសន៍ទៀត ងាថ្នាក់ខណៈអភិបាល ខណ្ឌដូនពេញមុនដំបូងគេបង្អស់ នោះគឺសមិត្តនារី ឯក ម៉ាស៊ីចាន់ បានចូលកាន់ជាអភិបាល ខណ្ឌដូនពេញ កាលពីថ្ងៃទី៣០ខែធ្នូ ឆ្នាំ១៩៨៥ រហូតដល់ទី១៩ខែកក្តដា ឆ្នាំ១៩៨៨ ជំនួសដោយលោកប៉ា សុជាតិវង្ស បានចូលកាន់ជាអភិបាល ខណ្ឌដូនពេញ កាលពីថ្ងៃទី២០ ខែកក្តដា ឆ្នាំ១៩៨៨ លុះមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៥ បានលោកសួន រិនឌី ជាអភិបាលខណ្ឌដូនពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៩៥ ដល់ថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ២០០៤ ទើបលោកសុខ សម្បត្តិ ជាអភិបាលខណ្ឌដូនពេញ កាលពីថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០០៤ លុះដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ ទើបលោកគួច ចំរើន ជាអភិបាលខណ្ឌ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ដល់បច្ចុប្បន្ននេះ៕
មតិយោបល់