ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុនជំរុញឱ្យចិន កុំបង្កភាពតានតឹងរីកកាន់តែធំនៅសមុទ្រចិនខាងកើត

ជប៉ុន: ប្រទេសជប៉ុនបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងឆ្លើយតបយ៉ាងម៉ឺង​ម៉ាត់ បន្ទាប់ពីនាវារដ្ឋាភិបាលចិន បានរំលោភចូលទៅក្នុងអ្វីដែលរដ្ឋាភិបាលក្រុងតូក្យូ ​បាន​ចាត់​ទុក​ជាដែនទឹករបស់ខ្លួន​នៅក្បែរកោះដែលមានជម្លោះនៅសមុទ្រចិនខាងកើត ចំនួន១៤ដង នាចុង​សប្តាហ៍នេះ ដែលជាការជំរុញឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញ​ផ្សាយ​ដោយ​សារ​ព័ត៌មាន Channel News Asia នៅថ្ងៃទី០៨ សីហា ឆ្នាំ២០១៦នេះ។

ប្រធានខុទ្ទកាល័យលេខាធិការលោក Yoshihide Suga បាននិយាយនៅទីក្រុងតូក្យូ នឹងបន្តជម្រុញឱ្យ​ប្រទេស​ចិន កុំឱ្យរីករាលដាលជម្លោះនៅសមុទ្រចិនខាងកើត ខណៈពេលដែលការឆ្លើយតបយ៉ាងរឹងមាំ​និង​យ៉ាងស្ងាមស្ងាត់។

លោក Suga បានប្រាប់សន្និសីទកាសែតមួយថា ចំនួនសរុបនៃនាវារដ្ឋាភិបាលចិនចំនួន ១៤គ្រឿង បាន​បន្ត​ចូលក្នុងដែនទឹកជាប់ៗគ្នា ដែលអាចរំលោភបំពានអន្តោប្រវេសន៍នៅក្នុងថ្ងៃចុងក្រោយនេះ ហើយបាន​រំលោភចូលទៅក្នុងអ្វីដែលប្រទេសជប៉ុន បានចាត់ទុកទឹកដីរបស់ខ្លួន ចំនួន១៤ដង។

ក្រសួងការបរទេសជប៉ុនបាននិយាយថា នាវានេសាទចិនចំនួន ២៣០គ្រឿងផងដែរ បានចូលនៅក្នុង​តំបន់​នោះ កាលពីថ្ងៃសៅរ៍កន្លងទៅ។ ឧប្បត្តិហេតុនេះ​បានកើតឡើងចំពេលមានភាពតានតឹងខ្ពស់ បន្ទាប់ពី​តុលា​ការអាជ្ញាកណ្តាល ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ បានកាត់ក្តីឲ្យហ្វីលីពីនឈ្នះចិន នៅក្នុងជម្លោះ​សមុទ្រចិនខាងត្បូង។

ប្រទេសចិនបានបដិសេធមិនព្រមទទួលស្គាល់សេចក្តីសម្រេចនោះ ស្របពេលដែល ជប៉ុនបានអំពាវនាវ​ឱ្យ​ប្រទេសចិន ប្រកាន់ខ្ជាប់ទៅនឹងសាលក្រមនេះ។​ ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំង បានព្រមានរដ្ឋា​ភិបាល​​ក្រុង​តូក្យូ មិនត្រូវជ្រៀតជ្រែករឿងនេះ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសជប៉ុន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទីពីរនិង​ទីបី​របស់ពិភពលោក ត្រូវបានញាំញីដោយជម្លោះដែនទឹកដី ដែលជាកេរដំណែលនៃការកាន់កាប់របស់ជប៉ុន ក្នុង​សម័យសង្គ្រាមផ្នែកខ្លះនៃប្រទេសចិននិងប្រជែងក្នុងតំបន់៕

Japan Cabinet

មតិយោបល់