(ប៉ារីស)៖ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងគូប្រជែងចាស់របស់លោក គឺលោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី១ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ហើយអ្នកទាំង២ នឹងត្រូវ ប្រជែងគ្នាបន្តនៅជុំទី២ ដែលជាជុំផ្ដាច់ព្រ័ត្រ។
បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩៦ភាគរយ, លោក ម៉ាក្រុងទទួលបានសំឡេងគាំទ្រ ២៧.៤២ភាគរយ ខណៈលោកស្រី ឡឺប៉ែន ទទួលបាន ២៤.០៣ភាគរយ។ តាមរយៈលទ្ធផលនេះ លោក ម៉ាក្រុង និងលោកស្រី ឡឺប៉ែននឹងត្រូវឡើងទៅប្រជែងគ្នាបន្តនៅជុំទី២ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ ហើយនេះក៏ជាលើក ទី២ផងដែរ ដែលអ្នកទាំងពីរត្រូវតទល់គ្នានៅក្នុងការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីបានតទល់គ្នាក្នុងការបោះឆ្នោតឆ្នាំ២០១៧មក។
បើតាមវិទ្យាស្ថាន អ៉ីហ្វុប (Ifop) លោក ម៉ាក្រុង អាចនឹងទទួលបានជ័យជម្នះលើលោកស្រី ឡឺប៉ែន នៅក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំងជុំទី២ ដោយទទួលបានសំឡេងគាំទ្រយ៉ាងប្រកៀកប្រកិតគឺ ៥១ភាគរយទល់នឹង ៤៩ភាគរយ៕
ប្រភព៖ AFP
មតិយោបល់