អាមេរិកៈ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ នៅភាគខាងជើងនៅរដ្ឋកាលីហ្វញ៉ា បានកើនឡើងដល់ ១៥ នាក់ហើយ ខណៈដែលកាលពីថ្ងៃអង្គារមានអ្នករបួសជាច្រើននាក់ ត្រូវបានគេអះអាងនៅតំបន់ជាច្រើន ជិតទីក្រុងសានហ្វ្រានស៊ីស្កូ ភាគខាងលិចរដ្ឋកាលីហ្វញ៉ា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧។
ក្រុមមន្ត្រីក្នុងរដ្ឋ បាននិយាយថា មនុស្សជាង ២០០ នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងតំបន់ Sonoma ខណៈដែល ៤៥ នាក់ក្នុងចំណោមអ្នកទាំងនោះ ត្រូវបានគេរកឃើញ។
អគ្គិភ័យនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងនោះរួមបញ្ចូលទាំងកន្លែងធ្វើជំនួញ មន្ទីរពេទ្យ និងលំនៅដ្ឋាន ត្រូវបានឆេះខ្ទេចដោយអណ្តាតភ្លើងផងដែរ។
សូមជំរាបថា មនុស្សជាង ៣ ពាន់នាក់ កំពុងស្ថិតនៅក្នុងជម្រកបណ្ដោះអាសន្ន បន្ទាប់ពីហេតុការណ៍ភ្លើងឆេះព្រៃ បានបំផ្លាញនៅតំបន់ចំនួន ១៧ កន្លែងលើផ្ទៃដីចំនួន ១១៥.០០០ ហិចតា នៅទូទាំងរដ្ឋកាលីហ្វញ៉ា៕
មតិយោបល់