បរទេស: ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បាននិយាយថា ជើងហោះហើរទាំងអស់មិនអនុញ្ញាតឲ្យហោះហើរបានឡើយ ពោលគឺត្រូវតែពន្យាពេលបណ្តោះអាសន្នទូទាំងប្រទេស ដោយសារតែមានបញ្ហាប្រព័ន្ធភ្លើង។ ខណៈពេលក្រុមការងារកំពុងតែដំណើរការជួសជុលដោយបញ្ហាដាច់អគ្គិសនី (System Outage)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃទី៨ សីហា ឆ្នាំ២០១៦។
ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានបញ្ជាក់ថា ជើងហោះហើរទាំងអស់ កំពុងរង់ចាំការចេញដំណើរហោះហើរ នាពេលបច្ចុប្បន្ន ដោយបានពន្យារពេលប្រតិបត្ដិការជាធម្មតា បន្ទាប់ពីដាច់ភ្លើងប្រព័ន្ធកុំព្យូទ័រ (Computer Outage)៕
មតិយោបល់