ព័ត៌មានអន្តរជាតិ

យុទ្ធសាស្រ្ត THAAD របស់ទីក្រុងសេអ៊ូលជាការគំរាម ជាជាងការការពារក្រុងព្យុងយ៉ាង

កូរ៉េៈ រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងធ្វើឲ្យមានកំហុសឆ្គង ក្នុងប្រវត្តិសាស្រ្ត ឬអាចថា វាជាលេសដ៏ទន់ខ្សោយ មួយ សម្រាប់បញ្ជាក់ថា ការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលរបស់អាមេរិក ( THAAD) នេះ គឺដើម្បីប្រឆាំង នឹងក្រុងព្យុងនោះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។

ផ្ទុយទៅវិញការសម្រេចចិត្ត ក្នុងការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលនេះ នឹងនាំមកនូវគ្រោះមហន្តរាយ នៅលើឧបទ្វីបកូរ៉េ ព្រមទាំងបំផ្លាញការជឿទុកចិត្តគ្នាទៅវិញទៅមក ទាំងផ្នែកនយោបាយ ទំនាក់ទំនង សេដ្ឋកិច្ចរវាងក្រុងសេអ៊ូល និងប្រទេសជិតខាងរបស់ខ្លួន ក្នុងតំបន់អាស៊ីភាគឦសានប៉ុណ្ណោះ។

ការព្យាយាមការពារខ្លួន ដោយការសម្រេចចិត្តដាក់ដំឡើង ប្រព័ន្ធការពារជាតិតំបន់ស្ថានីយកម្ពស់ខ្ពស់ (THAAD) នៅក្នុងតំបន់ Seongju ភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល បានធ្វើឲ្យរដ្ឋាភិបាលចិន រិះគន់ថា មិនសមហេតុផល ដែលវាជាការគំរាមកំហែង ជាជាងការការពារក្រុងព្យុងយ៉ាង៕

index

មតិយោបល់