ប៉ាទ្បេស្ទីនៈ ប្រភពព័ត៌មានក្នុងស្រុកជាច្រើន បានឲ្យដឹងថា ប្រជាពលរដ្ឋប៉ាឡេស្ទីនសរុបចំនួន ១៧៧នាក់ហើយ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាថ្មី ជាមួយពួកទាហានអ៊ីស្រាអែល នៅតំបន់ West Bank និងហ្គាហ្សាស្ទ្រីប ហើយភាគច្រើននៃជនរងគ្រោះទាំងនោះ គឺដោយសារតែការប្រើឧស្ម័នបង្ហូរទឹកភ្នែក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមតួលេខរបស់អង្គការសង្គមស៊ីវិលអ៊ីស្លាមប៉ាឡេស្ទីន បាននិយាយថា ជនជាតិប៉ាឡេស្ទីនសរុបចំនួន ១៦៤ នាក់បានរងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នា នៅតំបន់ West Bank កាលពីថ្ងៃសុក្រ ដោយ ៨ នាក់ក្នុងចំណោមពួកគេ បានរងរបួសដោយសារគ្រាប់កាំភ្លើងទាហានអ៊ីស្រាអែល ២៥ នាក់ ត្រូវគ្រាប់កាំភ្លើងកៅស៊ូ ខណៈដែល ១៣១ នាក់ទៀត បានរងរបួសដោយសារឧស្ម័នបង្ហូរទឹកភ្នែក»។
ដោយទ្បែកការប៉ះទង្គិចគ្នាមួយទៀត នៅតាមព្រំដែនហ្គាហ្សាស្ទ្រីប ជាមួយអ៊ីស្រាអែល ក្នុងពេលនោះពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់គ្រាប់ផ្លោងចេញពីតំបន់ហ្គាហ្សាស្ទ្រីប វាយប្រហារទៅកាន់ទឹកដីអ៊ីស្រាអ៊ែល បានបណ្ដាលឲ្យជនជាតិប៉ាឡេស្ទីន ១៣ នាក់រងរបួស៕
មតិយោបល់