អ៊ីរ៉ាក់ៈយោងតាមប្រភពក្រសួងមហាផ្ទៃបានប្រាប់សារព័ត៌មាន ស៊ីនហួថា យ៉ាងហោចណាស់មនុស្ស១២ នាក់ត្រូវបានសម្លាប់ និង២៧ នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះរថយន្តពីរគ្រឿង នៅតំបន់ពាណិជ្ជកម្មមមាញឹក ក្នុងរដ្ឋធានីបាដាដរបស់ប្រទេសអ៊ីរ៉ាក់នាព្រឹកថ្ងៃអាទិត្យ។
បើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការវាយប្រហារមួយកើតឡើងនៅម៉ោងប្រហែល ១:០០ យប់ (ម៉ោងក្នុងស្រុក) នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះ រថយន្តរបស់គាត់ នៅផ្លូវធ្លាដែលមានមនុស្សច្រើននៅតំបន់ Karrada-Dakhil កណ្តាលទីក្រុងបាដា ភាគខាងត្បូង ដែលបានសម្លាប់មនុស្ស ១១ នាក់ និង ២២ នាក់ផ្សេងទៀតរងរបួស ។
ប្រភពបាននិយាយថា ហាងជាច្រើនរងការខូចខាត និងរថយន្តជាច្រើនត្រូវបាន បំផ្លាញដោយឥទ្ធិពល នៃការផ្ទុះដ៏ខ្លាំងក្លា។
ប្រភពបានបន្ថែមថា ការផ្ទុះមួយផ្សេងទៀត ដែលបានហែកហួរ រដ្ឋធានីមួយនេះ កណ្តលអធ្រាត្រព នៅពេលដែលរថយន្តមួយគ្រឿង ជាប់ស្ទះនៅលើទីផ្សារដែលមានប្រជាប្រិយភាព Shallal បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងរបួសប្រាំនាក់ផ្សេងទៀតរួមជាមួយនឹងបានបំផ្លាញហាងនៅក្បែរនោះ និងតូបលក់ជាច្រើន ៕
មតិយោបល់