ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនក្រុមជនសង្ស័យ ៥នាក់ ករណីគ្រឿងញៀន

ភ្នំពេញ: ក្រុមជនសង្ស័យចំនួន ៥នាក់ និងគ្រឿងញៀនចំនួន ២៣១កញ្ចប់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែសីហានេះ នាំមកសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យទាំង៥នាក់ មានស្រី២នាក់ និងវត្ថុតាងរួមមាន គ្រឿងញៀន ប្រភេទម្ស៉ៅក្រាមសថ្លា មេតំហ្វេតាមីន ចំនួន ២៣១កញ្ចប់តូច ១កញ្ចប់ធំ ដែលជាគ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស ១កញ្ចប់តូច ជញ្ជីងសំរាប់ថ្លឹង ចំនួន៤គ្រឿង ម៉ូតូ ចំនួន៥គ្រឿង និងសម្ភារសំរាប់វេចខ្ចប់ និងសេពគ្រឿងញៀន មួយចំនួនទៀត ត្រូវបានគណៈបញ្ជាការ ឯកភាពខណ្ឌដូនពេញ ដឹកនាំកម្លាំងផ្ទាល់ ដោយលោកអភិបាលខណ្ឌ គួច ចំរើន សហការ ជាមួយកម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ និងកម្លាំងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថធានីភ្នំពេញ ធ្វើការបង្ក្រាប កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១៩A និងផ្ទះលេខ២៥ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ម្តុំរោងចក្រឆ្នាំង។

ខណៈនេះក្រុមជនសង្ស័យទាំង៥នាក់នេះ ត្រូវបានចៅក្រមកំពុង សាកសួរចម្លើយ ដាក់ទោសទៅតាមនិតិវិធី៕

https://www.youtube.com/watch?v=wRjQ3gr15DA&feature=youtu.be

Capture1Capture

មតិយោបល់