អាមេរិក: ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភពីជុំវិញការបាញ់សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ
នៅក្នុងប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី៩ សីហា ឆ្នាំ២០១៦។
ក្រុមមន្រ្តីបាននិយាយថា មនុស្សជាង ៤០០នាក់ ដែលគេបានសង្ស័យថា មេឈ្មួញថ្នាំញៀន ត្រូវបានបាញ់សម្លាប់ដោយក្រុមប៉ូលិស ចាប់តាំងពីប្រធានាធិបតីថ្មីហ្វីលីពីនលោក Rodrigo Duterte បានឡើងកាន់តំណែង។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Elizabeth Trudeau បានថ្លែងនៅក្នុងសន្និសីទកាសែតថា សហរដ្ឋអាមេរិកកំពុងជំរុញឱ្យប្រទេសហ្វីលីពីន ដើម្បីធ្វើការសង្កេតមើលវិធានការនៃច្បាប់នេះ នៅក្នុង ការចាប់ឃុំខ្លួនជនសង្ស័យ៕
មតិយោបល់