កោះកុងៈ កម្លាំងផ្នែករដ្ឋបាលជលផល ស្រុកបុទុមសាគរ បានធ្វើការបង្ក្រាប ទូកនេសាទសមុទ្រ ចំនួន៣គ្រឿង រួមទាំងមនុស្សចំនួន១៤នាក់ ប្រព្រឹត្តបទល្មើសនេសាទ ដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ ។
មន្ដ្រីជលផល ស្រុកបុទុមសាគរ បានឲ្យដឹងថា ទូកនេសាទទាំង៣គ្រឿង ដែលត្រូវចាប់ឃាត់នោះ មកពីស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានប័ណ្ណអាជីវកម្ម នេសាទក្នុងសមុទ្រ ដែលចេញដោយក្រសួង ប៉ុន្តែការចាប់នេះ គឺទូកនេសាទទាំងនោះបានប្រើប្រាស់ ឧបករណ៍ខុសបច្ចេកទេស ព្រោះតាមច្បាប់ គឺ អនុញ្ញាតិឲ្យប្រើប្រាស់ ឧបករណ៍នេសាទ គ្រែងឈាមតែត្រឹមតែប្រវែង១ម៉ែត្រ ២តឹកប៉ុណ្ណោះ តែក្រុមនេសាទខាងលើ បែរជានាំគ្នាកែច្នៃឧបករណ៍ ខុសបច្ចេកទេស និងនេសាទខុសតំបន់ទៀត។
ក្នុងការបង្ក្រាបនោះ ផងដែរ មន្ដ្រីជលផល ក៏បានហៅប្រជានេសាទ ចំនួន១៤នាក់ មកណែនាំឲ្យឈប់ ប្រើឧបករណ៍ខុសច្បាប់ទាំងនោះ ប៉ុន្តែអ្នកនេសាទទាំងនោះ មិនព្រមមកទេ ហើយថែមទាំងនិយាយ ផ្លែផ្កាដាក់សមត្ថកិច្ចទៀត ។ យ៉ាងណាក្តី ទូកនេសាទទាំង៣គ្រឿង ត្រូវបានយកមករក្សាទុក នៅចំណុចគល់ស្ពានអណ្តូងទឹក រង់ចាំការដោះស្រាយ៕
មតិយោបល់