ភ្នំពេញៈ កាលពីល្ងាចម៉ោងជិត ៧យប់ ថ្ងៃអង្គារ ទី២១នេះ មានករណីដាច់ចរន្តអគ្គីសនីកើតឡើង ចាប់ពីតំបន់បែកចាន រហូតដល់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា ការដាច់ចរន្តអគ្គិសនីនេះ គឺបន្ទាប់ពីមានករណីលោត Auto Recloser G15 ពីអនុស្ថានីយកំពង់ស្ពឺ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី តាមបណ្តោយផ្លូវជាតិលេខ4 ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្រុមការងារបច្ចេកទេសកំពុងតែពិនិត្យរកកំហូច និងធ្វើការជួសជុលដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់