ភ្នំពេញ: មុននេះបន្តិច មានសេចក្តីរាយការណ៍មកថា មានអគ្គិភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋ១ខ្នងនៅភូមិព្រៃកោះ ឃុំព្រៃកោះ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សេចក្តីរាយការណ៍បានឲ្យដឹងថា ផ្ទះដែលត្រូវឆាបឆេះសង់ពីឈើប្រក់សង្ក័សី ត្រូវភ្លើងឆេះទាំងស្រុង ខណៈម្ចាស់ផ្ទះបិទទ្វារហើយទៅលក់ដូរ នៅតូបខាងមុខ។
ខណៈនេះដែរ ក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យ ស្រុកស្ទឹងត្រង់ និង ស្រុកមេមត់ កំពុងជួយអន្តរាគមន៍ ដើម្បីទប់ស្កាត់កុំឲ្យភ្លើងឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។
ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលក្រោយ ទៀត៕
មតិយោបល់