ស្ទឹងត្រែងៈ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងដឹកនាំដោយលោក ឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីសំណាក់ លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការបំបែកសំណុំរឿងករណីឃាតកម្ម ដោយគិតទុកជាមុន ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសាស្រ្តសេសានក្រោយពីរ ភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង។
អាវុធហត្ថបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានឃាតករសម្លាប់នោះមានចំនួនពីរនាក់ ទី១ ឈ្មោះ ឃុន សុខបាន អាយុ២៤ឆ្នាំ រស់នៅភូមិអណ្តូងពេជ្យ ឃុំ សេដា ស្រុកដំបែរ ខេត្តត្បូងឃ្មុំ។ ទី២ ឈ្មោះ ភណ័ អាយុ២៣ឆ្នាំ រស់នៅភូច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរីខេត្តក្រចេះ។ ចំណែកឯជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនបានក៏មានចំនួនពីរនាក់ដែរ ទី១ឈ្មោះ វិន ដា ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើតនៅភូមិកន្ទួត ស្រុកចិត្តបូរី ខេត្តក្រចេះ, ទី២ឈ្មោះ ធឿន ភេទប្រុស អាយុ២៦ ជាតិខ្មែរ មានស្រុកកំណើតនៅខេត្តកំពង់ចាម។សព្វថ្ងៃ ទាំងជនរងគ្រោះនិងជនដៃដល់ គឺមករស់នៅនិងស៊ីឈ្នួល អាឈើ ឲ្យឈ្មួញ នៅភូមិ ឃុំ កើតហេតុខាងលើជាមួយគ្នា។
ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានអាវុធហត្ថនាំខ្លួនមកសួរចម្លើយនៅបន្ទាយអាវុធហត្ថខេត្ត ដើម្បីសួរនាំបន្ថែម នឹង កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាកាដាក់ទោសទៅតាមនិតិវិធីច្បាប់។រីឯសពជនរងគ្រោះទាំងពីរនាក់ខាងលើត្រូវបានសាច់ញាត្តិសម្រេចចិត្តដុតរំលាយសពនៅព្រៃកើតហេតុនោះតែម្តង។
សូមបញ្ជាក់ផងដែរថា នៅក្នុងសំណុំរឿងកាប់សម្លាប់គិតទុកជាមុននេះ គឺជនសង្ស័យប្រើកំបិតផ្គាក់ពីរដើម កាប់លើជនរងគ្រោះ ហើយមកដល់ពេលនេះ ជនដៃដល់ឈ្មោះ វិន ដា គឺមិនព្រមសារភាពថាខ្លួនបានសម្លាប់ជនរងគ្រោះឡើយ៕
https://youtu.be/wmlV7ouQr58
មតិយោបល់