ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចំនួនប្រជាជនហ្វីលីពីន នឹងកើនឡើងដល់១៤២លាននាក់ ត្រឹមឆ្នាំ២០៤៥

ហ្វីលីពីន: អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានឱ្យដឹងកាលពីថ្ងៃអង្គារ៍ថា ប្រជាជនហ្វ៊ីលីពីនត្រូវបានព្យាករណ៍ថា នឹងកើនដល់ទៅចំនួន ១៤២លាននាក់ នៅត្រឹមឆ្នាំ២០៤៥។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់​ថ្ងៃទី៩ សីហា ឆ្នាំ២០១៦។

ការកើនឡើងក្នុងចំនួនប្រជាជននេះ ត្រូវបានគេរំពឹងទុកថា សូម្បីតែជាមួយនឹងការព្យាករធ្លាក់ចុះក្នុង​អត្រា​កំណើនប្រជាជនប្រចាំឆ្នាំ ជាមធ្យមពី ១,៧៣ភាគរយ ក្នុងអំឡុងឆ្នាំ២០១០-២០១៥ ទៅ ០,៦៥ភាគរយ ក្នុងអំឡុងឆ្នាំ ២០៤០-២០៤៥។

ភ្នាក់ងារស្ថិតិបានឱ្យដឹងថា តំបន់ IV-A ឬ Calabarzon នៅក្នុងផ្នែកមួយភាគខាងជើងនៃប្រទេសនេះ នៅតែធំជាងគេបំផុតនៅក្នុងលក្ខខណ្ឌនៃចំនួនប្រជាជន សូម្បីតែរហូតដល់ឆ្នាំ២០៤៥ ដោយមាន ២០,១លាននាក់ បន្ទាប់មកនៅតំបន់ National Capital និង Central Luzon ដោយមាន ១៤,៥លាននាក់៕

Philippine population

មតិយោបល់