កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតហេតុនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៦ និង២០នាទីល្ងាច នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លើកំណាត់ផ្លូវជាតិលេខ៨ KM26-27 រង្វង់មូលព្រែកតាមាក់ ដែលបណ្តាលឲ្យស្លាប់ម្នាក់ និង០៣នាក់ទៀត របួសធ្ងន់ស្រាលនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណអស់ហើយ។
មន្រ្តីនគរបាលបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក Hyundai ដឹកទំនិញពណ៌ស ពាក់ផ្លាកលេខកំពង់ចាម3A-2841 បើកបរដោយឈ្មោះ កើត សុភាន់ ភេទប្រុស អាយុ32ឆ្នាំនៅភូមិរាជានុកូល ឃុំរាជានុកូល ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងរួមមដំណើរ០៤នាក់ ទី១/ឈ្មោះធី រស្មី ភេទប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់) ទី២/ឈ្មោះសុខ បេង ភេទប្រុសអាយុ២៤ឆ្នាំ (ស្លាប់) ទី៣/ឈ្មោះស៊ុន លី ភេទប្រុសអាយុ២៦ឆ្នាំ (របួសស្រាល) និងទី៤/ឈ្មោះ កើត វាសនា ភេទប្រុសអាយុ២៣ឆ្នាំ (របួសស្រាល) ទាំង០៤នាក់រស់នៅភូមិរាជានុកូល ឃុំរាជានុកូលក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង ៕
សមត្ថកិច្ចថា សម្ភារៈខូចខាត មានរថយន្តមួយគ្រឿង និងសម្ភារៈមួយចំនួនក្នុងស្ថានីយប្រេងសាំងមួយចំនួនរបស់ឈ្មោះ ផេង សៀង ។ ចំណែកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ អ្នកបើកបរ រួមទាំងរថយន្តបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
សូមជំរាបផងដែរថា រថយន្តធុនធំប្រភេទយីឌុបដឹកទំនិញមួយគ្រឿង បានចុះពីលើស្ពានព្រែកតាមាក់ ហើយដាច់ហ្វ្រាំង ជ្រុលចង្កូត ទៅបុករបងថ្មផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យ គាបជាប់ព្រូរថយន្តម្នាក់ស្លាប់ នៅនឹងកន្លែង និងបីនាក់ទៀតរបួសធ្ងន់ និងស្រាល ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចស្ពានព្រែកតាមាក់ត្រោយខាងកើត ស្ថិតក្នុង ភូម៌-ឃុំ ព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល៕
https://youtu.be/VqC-7-efbhs
មតិយោបល់