ព័ត៌មានអន្តរជាតិ

ជនជាតិចិន ៤១៥.០០០ នាក់ ត្រូវបានផ្តន្ទាទោស ពីបទរំលោភបំពានវិន័យ

ចិន: អង្គការឃ្លាំមើលវិន័យកំពូលរបស់បក្សកុម្មុយនីស្តចិន (CPC) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា នៅក្នុងឆ្នាំ ២០១៦ មនុស្ស ៤១៥.០០០ នាក់ ត្រូវបានផ្តន្ទាទោសពីបទរំលោភលើវិន័យបក្ស និងការប្រព្រឹត្ដខុសផ្សេងៗទៀត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦។

ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ CPC បានឲ្យដឹងថា ក៏មានក្រុមមន្រ្តីជាច្រើនជាន់ថ្នាក់ ត្រូវបានគេផ្តន្ទាទោសផងដែរ ដោយរួមមានមន្ត្រីថ្នាក់ខេត្ត ៧៦ នាក់ និងរដ្ឋមន្ត្រី ២៥៦.០០០ នាក់ទៀត មកពីតំបន់ជនបទ និងក្រុមហ៊ុនសហគ្រាសជាច្រើនទៀត។

គួរបញ្ជាក់ដែរថា កាលពីចុងឆ្នាំ ២០១២ គណបក្សកុម្មុយនីស្តចិន បានចាប់ផ្តើមយុទ្ធនាការដ៏ធំសម្បើមរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាអំពើពុករលួយ ការចំណាយហួសប្រមាណរបស់មន្រ្តីនៅក្នុងបក្ស រចនាប័ទ្មការងារមិនសមស្រប និងការរំលោភវិន័យផ្សេងៗទៀត៕

មតិយោបល់