អ៊ីស្រាអែលៈ យោងតាមរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា អង្គភាពមីស៊ីលថ្មីរបស់អ៊ីស្រាអែល បានចាប់ផ្តើមបង្កើត ដោយចំណាយទឹកប្រាក់អស់ពាក់កណ្តាលពាន់លានដុល្លារ ហើយអង្គភាពនេះ នឹងបន្តទទួលបានមូលនិធិបន្ថែមរហូតដល់ ២ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានធ្វើការសម្រេចចិត្តបង្កើតកងកម្លាំងថ្មីនេះ កាលពីដើមខែមករា ដោយអង្គភាពនេះ ត្រូវបានគេដឹងថា ជាផ្នែកមួយនៃកងកម្លាំងជើងគោកអ៊ីស្រាអែល ដែលអាចប្រតិបត្តិការបាញ់មីស៊ីលនៅទីតាំងលើដីមួយ ទៅកន្លែងផ្សេងទៀត បានចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ ។
អង្គភាពមីស៊ីលថ្មីនេះ នឹងរួមបញ្ចូលទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីជំនួសអាវុធនៅលើអាកាស និងលើដី សម្រាប់ធ្វើការវាយប្រហារដែនអាកាសរយៈចម្ងាយមធ្យម គឺ ១៥០ គីឡូម៉ែត្រ។
យ៉ាងណាមិញកងទ័ពជើងទឹក និងអាកាសរបស់អ៊ីស្រាអែល ក៏ត្រូវបានគេរំពឹងថា នឹងទទួលបានអាវុធទាំងនោះផងដែរ៕
មតិយោបល់