ឥណ្ឌាៈ មន្ត្រីនិយាយថា យ៉ាងហោចណាស់ក្មេងប្រុស៦នាក់ បានលង់ទឹកស្លាប់នៅក្នុងស្រះទឹកមួយកាលពីថ្ងៃអង្គារនៅក្នុងភាគខាងលិច នៃរដ្ឋ Rajasthan ប្រទេសឥណ្ឌា ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦។
កុមារទាំងនោះបានធ្លាក់ចុះនៅក្នុងស្រះទឹកមួយ នៅភូមិ Khoksar ស្រុក Barmer Khokhsar ចម្ងាយ ៥៣៨ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងរដ្ឋធានី Jaipur នៃរដ្ឋ Rajasthan ។
មន្ត្រីមួយរូបបានឱ្យដឹងថា «ក្មេងៗអាយុ ចន្លោះពី៦ ទៅ ៨ ឆ្នាំ បច្ចុប្បន្ននេះបានស្លាប់ដោយសារលង់ទឹកនៅក្នុងស្រះទឹកនៅក្នុងភូមិ Khokhsar មួយ»។ «ក្មេងប្រុសៗទាំងនោះកំពុងបន្សីគោ (បណ្តើរគោឲ្យស៊ីស្មៅ) និងលេងនៅជិតស្រះទឹកពេលមានភ្លៀងធ្លាក់ ហើយបានរអិលធ្លាក់ចូលស្រះដោយចៃដន្យ។ “ក្រុមមន្រ្តីបាននិយាយថាសាកសពទាំងអស់ត្រូវបានស្រង់ចេញពីស្រះទឹកទៅឲ្យអ្នកភូមិ៕
មតិយោបល់