វៀតណាមៈ តាមសេចក្ដីរាយការណ៍មួយ បានឲ្យដឹងថា ប៉ូលិសវៀតណាម បានប្រម៉ាញ់តាមចាប់ខ្លួនអ្នកញៀនថ្នាំជាង ៥០០នាក់ ដែលបានគេចខ្លួនចេញពីមណ្ឌលស្តារនីតិសម្បទា ដោយពួកគេទាំងនោះ ប្រើដំបង និងបំពង់ពន្លត់អគ្គិភ័យ វាយបំបែកអគារ ដើម្បីគេចខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។
រយៈពេលពីរឆ្នាំហើយ ដែលរដ្ឋាភិបាលវៀតណាម បានព្យាយាមកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន ក្នុងប្រទេសរបស់ខ្លួន។
គួរដែរបញ្ជាក់ថា បច្ចុប្បន្នវៀតណាម កំពុងប្រឈមបញ្ហាចរាចរ និងការប្រើប្រាស់ថ្នាំ្ញញៀនក្នុងប្រទេស ហើយបើតាមសម្តីរបស់មន្រ្តីប៉ូលិសម្នាក់ បានឲ្យដឹងថា មនុស្សជាច្រើននាក់ ត្រូវបានចាប់ខ្លួន អំទ្បុងពេលពួកគេរត់គេចខ្លួន ដោយធ្វើដំណើរចាកចេញតាមរថយន្តតាក់ស៊ី៕
មតិយោបល់