ភ្នំពេញៈ សេចក្ដីរាយការណ៍ឲ្យដឹងថា ប្រពលរដ្ឋប្រមាណជាង៥០នាក់ បានដង្ហែក្បួនចេញពីវត្តសាមគ្គីរង្សី ស្ថិតក្នុងសង្កាត់ស្ទឹតមានជ័យ ខណ្ឌមានជ័យ ដើម្បីសុំការអន្តរាគមន៍ជួយសង្គ្រោះបន្ទាប់ពីពួកគាត់អះអាងថា បានរងគ្រោះដោយសារជម្លោះដីធ្លី។ យ៉ាងណាមិញ អាជ្ញាធរមានសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យ បានធ្វើការរារាំងមិនឲ្យពួកគាត់ដង្ហែក្បួនចេញឡើយ។
បើតាមគម្រោង នៅព្រឹកថ្ងៃទី១០ ខែសីហានេះ ក្រុមប្រជាពលរដ្ឋរងគ្រោះខាងលើ គ្រោងដង្ហែញត្តិទៅកាន់ក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រួចបន្តទៅផ្ទះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុំឲ្យសម្ដេច និងថ្នាក់ដឹកនាំ ជួយពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់នៅឯខេត្តកោះកុង។ នេះបើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ៕
https://youtu.be/s4XPjFVCUtI
មតិយោបល់