ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សមត្ថកិច្ច បង្ក្រាបបានមុខសញ្ញាជំនាញលួចរថយន្ត ៤នាក់

ភ្នំពេញ: នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ២:៤៩នាទី កម្លាំងល្បាតអន្តរាគមន៍របស់អធិការដ្ឋាន បានខ្លួនជនសង្ស័យចំនួន ២នាក់ ដែលរក្សាទុកនៅឧបករណ៍សម្រាប់ឆ្កឹះ និងកាច់សោរ ។

សមត្ថកិច្ច សាកសួរបណ្តោះអាសន្ន ជនសង្ស័យក៏បានសារភាពថា ពួកខ្លួនបានលួចរថយន្ត នៅខណ្ឌពោធិ៍សែនជ័យ ដែលមានគ្នាចំនួន ៤នាក់ ។ ពេលនោះយើងក៏បន្តតាមឃាត់ខ្លួនបានបក្ខពួកវាចំនួន ២នាក់ទៀត សរុបទាំង ៤នាក់ មានឈ្មោះ ១. លឹម តឹង ភេទប្រុស អាយុ ២៤ឆ្នាំមុខរបរ ជាងផ្សារដែក ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ២. អេង ហាក់ឡៃ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងធ្វើស្លាកលេខ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ៣. លី នី ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរ មិនប្រាកដ ស្នាក់នៅសង្កាត់កាកាប និង៤. គី សុជាតា ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅសង្កាត់ ទន្លេបាសាក់។

បច្ចុប្បន្នយើងកំពុងធ្វើការសាកសួរ ដើម្បីកំណត់បទល្មើសធ្វើការចោទប្រកាន់ តាមនីតិវីធីច្បាប់៕

photo_2016-04-21_13-42-30 photo_2016-04-21_13-42-58 photo_2016-04-21_13-42-36 photo_2016-04-21_13-43-04

មតិយោបល់