ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ការចុះផ្សាយកាសែតតួកគីចោទថា អាមេរិកនៅពីក្រោយរដ្ឋប្រហារនោះ គឺជារឿងមិនពិត

អាមេរិក: ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទីអង្គារ ទី៩ សីហា បានលើកឡើងថា ការចោទប្រកាន់ដែលត្រូវបានចុះផ្សាយដោយកាសែតរបស់តួកគីដែលថា
ក្រុមប្រឹក្សាពិគ្រោះយោបល់ Wilson Center ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក គឺនៅពីក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេចនៅក្នុងប្រទេសតួកគី គឺជារឿងមិនពិត។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ចុះផ្សាយនៅថ្ងៃទី១០ សីហានេះ បានដកស្រង់សម្តីលោក ស្រី Elizabeth Trudeau អ្នកនាំពាក្យក្រសួងការបរទេសហរដ្ឋអាមេរិកថា «ខ្ញុំគិតថា វាគ្រាន់ តែជាប្រភេទនៃទ្រីស្តីការរួមគំនិតធ្វើអំពើទុច្ចរិត ឬបែបការញ៉ុះញង់ធ្វើឲ្យមានកំហឹងកាន់តែធំឡើង ដែល នេះគឺជារឿងឥតប្រយោជន៍»។

គួររំលឹកថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យនៅក្នុងប្រទេសតួគី កាលពីខែកក្កដា មុននេះ បានធ្វើឲ្យ មនុស្សយ៉ាងហោច ២០០នាក់បានបាត់បង់ជីវិត ហើយអាជ្ញាធររដ្ឋាភិបាលតួគី ចាប់ពីថ្ងៃនោះមក បានធ្វើការឃុំខ្លួនមនុស្សច្រើនជាង១៨.០០០នាក់ ដែលត្រូវបានគេសង្ស័យថា បានជាប់ពាក់ព័ន្ធចំពោះការ ធ្វើរដ្ឋប្រហារមួយនេះ។

ដោយឡែក សារព័ត៌មានដែលគាំទ្ររដ្ឋាភិបាលតួគី បានរកឃើញថា ក្រុមមួយនៅក្នុងវិស័យអប់រំ ដែលមានបំណងចូលរួមសន្និសីទមួយ ដែលត្រូវរៀបចំដោយ Wilson Center នៅលើកោះ Buyukada ក្បែររដ្ឋធានីអ៊ីស្តង់ប៊ុល ប្រទេសតួគី មានវត្តមាននៅចំពេល ដែលមានរដ្ឋប្រហារនោះ៕

State Department spokeswoman Elizabeth Trudeau US

មតិយោបល់