ភ្នំពេញ៖ បច្ចុប្បន្នចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់បើធៀបនឹងប៉ុន្មានឆ្នាំមុន។ ការកើនឡើងនូវចំនួនអ្នកប្រើប្រាស់នេះ ក៏ដោយសារតែតម្លៃនៃការផ្ដល់សេវាកម្មអ៊ីនធើណែតទាប ព្រមទាំងបណ្ដាញនៃការចែកចាយមានលក្ខណៈទូលំទូលាយ ជាពិសេស គឺបច្ចុប្បន្នស្មាតហ្វូនដែលអាចប្រើមានអ៉ីនធើណែតបានក៏មានតម្លៃទាបផងដែរ។ ប៉ុន្តែលោកអ្នកមានដឹងទេថា ចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតសរុបនៅកម្ពុជាមានចំនួនប៉ុន្មាន?
យោងតាមការប៉ាន់ប្រមាណរបស់ស្ថាប័នវិភាគទិន្នន័យនៃការប្រើប្រាស់អ៊ីនធើណែតនៅជុំវិញពិភពលោក (Internet Live Stats) បានឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០១៦ ចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតនៅកម្ពុជាមានចំនួនជាង ១,៧លាននាក់ ខណៈដែលចិនបាននាំមុខគេ ក្នុងចំនួនជាង ៧២១លាននាក់ ជាប្រទេសដែលមានអ្នកប្រើអ៊ីនធើណែតច្រើនជាងគេបំផុតនៅក្នុងពិភពលោក៕
មតិយោបល់